ចែករំលែក
  • 539
  •  
  •  

នៅពេលដែលអ្នកក់សក់ អ្នកត្រូវជ្រើសរើសពេលវេលាដែលត្រូវ ទើបសក់អ្នកអាចមានសុខភាពល្អ បើអ្នកជ្រើសរើសពេលវេលាដែលខុស នោះសក់អ្នកនឹងងាយខូចខ្លាំងណាស់។ ដូចនេះតើពេលវេលាណាដែលត្រូវនោះ?

ពេលវេលាដែលត្រូវគឺម៉ោង៩យប់
ពីចន្លោះម៉ោង១០យប់ដល់ម៉ោង២ភ្លឺគឺជាពេលវេលាដែលកោសិកាស្បែកក្បាលចាប់ផ្តើមដុះថ្មី ដូចនេះចាប់ពីម៉ោង១ថ្ងៃត្រង់ដល់ម៉ោង១០យប់គឺជាពេលវេលាស័ក្តិសមក្នុងការកក់សក់បំផុត។

ផ្លុំសក់ឱ្យស្ងួត ទើបគេង
នៅមុនពេលដែលអ្នកគេង អ្នកត្រូវតែផ្លុំសក់ឱ្យស្ងួត ព្រោះបើសក់អ្នកសើម វាប៉ះពាល់ដល់អ្នកខ្លាំងណាស់ ដោយធ្វើឱ្យអ្នកអាចផ្តាសាយបាន សក់អ្នកនឹងជ្រុះកាន់តែច្រើន ហើយសក់អ្នកនឹងបាត់បង់សម្រស់ជាមិនខានឡើយ។

មិនត្រូវសិតសក់ដែលសើម
អ្នកមិនត្រូវសិតសក់ក្រោយពេលដែលទើបនឹងកក់សក់រួចនោះទេ ព្រោះវាអាចប៉ះពាល់ដល់ស្បែកក្បាល និងសក់អ្នកណាស់។

មិនត្រូវប្រើក្រចកកក់សក់
នៅពេលដែលអ្នកកក់សក់ អ្នកមិនត្រូវយកក្រចកដៃអ្នកដើម្បីកក់នោះទេ ព្រោះវាប៉ះពាល់ដល់ស្បែកក្បាលអ្នកណាស់នៅពេលដែលអ្នកប្រើកម្លាំងខ្លាំង។

សីតុណ្ហភាពទឹក៤០អង្សាសេ
អ្នកមិនត្រូវប្រើទឹកត្រជាក់ដើម្បីកក់សក់នោះទេ ព្រោះវាអាចធ្វើឱ្យអ្នកជ្រុះសក់បាន ដូចនេះអ្នកគួរតែប្រើទឹកដែលមានសីតុណ្ហភាពចំនួន៤០អង្សាវិញទើបល្អចំពោះស្បែកក្បាលអ្នក។

ពេលកក់សក់ឱនបន្តិច
នៅពេលអ្នកកក់សក់ អ្នកមិនត្រូវឈរត្រង់ពេកទេ អ្នកត្រូវតែឱនបន្តិច ព្រោះវាអាចធ្វើឱ្យឈាមលើក្បាលអ្នកដើរស្រួល នោះអ្នកនឹងមិនសូវជ្រុះសក់ឡើយ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here