មនុស្សម្នាក់ដែលមានជំងឺថប់អារម្មណ៍ច្រើនតែជាមនុស្សបារម្ភខ្លាំង និងច្រើនតែយល់ថាខ្លួនឯងពិបាកនឹងរស់នៅខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ការថប់អារម្មណ៍អាចបង្កជាអាការៈលើរាងកាយបន្ថែមដូចជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានការអស់កម្លាំងគួរឲ្យកត់សម្គាល់ និងមិនអាចពន្យល់ដឹង
- ឈឺចាប់ និងតឹងក្នុងសាច់ដុំ
- ឈឺក្បាល
- ញ័រខ្លួន
- ឆេវឆាវ
- ពិបាកលេបអាហារ
- បែកញើសច្រើនៗ
- ក្តៅពេញខ្លួន
- ចង្អោ ធីងធោង ឬពិបាកដកដង្ហើម (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឧស្សាហ៍ចូលបន្ទប់ទឹកខុសធម្មតា៕