នៅពេលកូនរអ៊ូប្រាប់អ្នកថា គេឈឺពោះ វាច្រើនតែមិនមានអ្វីត្រូវបារម្ភច្រើនឡើយ។ ប៉ុន្តែពេលខ្លះ ការឈឺពោះអាចជាសញ្ញាមួយបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈព្រមានដែលការឈឺពោះរបស់កូនអ្នកត្រូវការទៅជួបពេទ្យដើម្បីព្យាបាលហើយ៖
- កូនកំពុងតែលូតលាស់យឺតជាងធម្មតា ឬស្រកទម្ងន់
- កូនក្អួតច្រើនៗ ឬរ៉ាំរ៉ៃ និងរាករូសធ្ងន់ធ្ងរ
- កូនកំពុងតែបាត់បង់ឈាមពីផ្លូវក្រពះពោះវៀន ឬក្តៅខ្លួន ដែលមិនអាចពន្យល់មូលហេតុបាន
- កូនមានការឈឺចាប់ក្នុងពោះផ្នែកខាងស្តាំជាប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូនមានប្រវត្តិគ្រួសារធ្លាប់មានជំងឺរលាកពោះវៀន៕