ក្នុងផលិតផលឡេការពារកម្តៅព្រះអាទិត្យផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា Oxybenzone, Triclosan, parabens និង Phthalates ដែលវាសុទ្ធសឹងតែអាចរំខានដល់មុខងារអ័រម៉ូន និងបង្កជាការខូចខាតដល់កោសិកា និងបង្កជាការបំបែកខ្លួនជាប់ រហូតដល់កើតមហារីកបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែស្វែងរកឡេការពារកម្តៅព្រះអាទិត្យណាដែលប្រើប្រាស់សារធាតុ Titanium និង Zinc ជាធាតុផ្សំសកម្ម ព្រមទាំងប្រេងធម្មជាតិដូចជា ប្រេងដូង ឬការ៉ុតជាដើមវិញ។ យ៉ាងណាមិញ តាមការសិក្សាថ្មីបានរកឃើញថា ឡេការពារកម្តៅព្រះអាទិត្យខ្លះអាចបង្កជាផលគ្រោះថ្នាក់ច្រើនជាងផលល្អដូចជា៖

រំខានដល់អ័រម៉ូន

ការសិក្សាបានបង្ហាញថា នៅពេលដែលយុវវ័យប្តូរមកប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យដែលមានធាតុផ្សំសកម្មដូចជា Oxybenzone, Triclosan, Paraben, និង Phthalates ច្រើនតែធ្វើឲ្យសរីរាង្គក្នុងខ្លួនធ្វើការកាន់តែថយចុះ វិញដោយសារតែមានការរំខានដល់អ័រម៉ូនតែម្តង។ 

ខូចកោសិកា 

សារធាតុ Oxybenzone ត្រូវប្រើប្រាស់ប្រាស់ក្នុងឡេការពារកម្តៅព្រះអាទិត្យដោយសារតែវាបឺតស្រូបកាំរស្មីយូវី ប៉ុន្តែវាក៏រំខានដល់អ័រម៉ូន និងបង្កការខូចខាតដល់កោសិកាខ្លាំងដែរ។ វានឹងទៅរំខានដល់ការលូតលាស់របស់កោសិកា និងការសំយោគ DNA ហើយអាចនាំឲ្យមានការបំបែកខ្លួនរបស់ហ្សែនទៀត។ ស្រ្តីដែលមានចំនួន Oxybenzone ក្នុងខ្លួនខ្ពស់ក្នុងពេលមានផ្ទៃពោះអាចនឹងមានកូនស្រីកើតមកមិនគ្រប់ទម្ងន់។ 

ប្រឈមនឹងជំងឺមហារីកសុដន់

សារធាតុគីមីមួយក្នុងឡេការពារកម្តៅព្រះអាទិត្យឈ្មោះថា Benzophenones អាចស្រដៀងគ្នានឹងឥទ្ធិពលរបស់អ័រម៉ូនអេស្រ្តូជែនច្រើនៗក្នុងរាងកាយដែរ។ វានឹងបង្កើនការប្រឈមជំងឺដូចជា មហារីកសុដន់តែម្តង។ 

ជំរុញដល់ការកើតដុំសាច់នៅស្បែក និងដំបៅ

សារធាតុ Retinyl Palmitate ឬ Vitamin A Palmitate គឺជាសារធាតុមួយដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថែរក្សាស្បែកមួយចំនួន ដោយសារតែវាជាអង់ទីអុកស៊ីដង់សម្រាប់បន្ថយភាពចាស់។ ការស្រាវជ្រាវបានបង្ហាញថា កណ្តុរដែលព្យាបាលជាមួយនឹងរូបមន្ត Vitamin A នេះបានបង្ហាញថា មានការរាលដាលដុំសាច់ និងដំបៅលើស្បែកលឿនជាងមុន។ 

របៀបក្នុងការជ្រើសរើសឡេការពារកម្តៅព្រះអាទិត្យដែលត្រឹមត្រូវ

ចូរព្យាយាមស្វែងរកឡេណាដែលមិនមានសារធាតុសកម្មដែលបានរៀបរាប់ខាងលើ។ ផ្ទុយទៅវិញ ចូរជ្រើសរើសផលិផលណាដែលប្រើប្រាស់ជាតិរ៉ែនៃ Titanium និង Zince ជំនួសវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ធាតុផ្សំទាំងនេះនឹងបង្កើតជារបាំងការពារស្បែកអ្នកពីកាំរស្មីយូវីបានល្អជាងសារធាតុគីមី។ ចូរប្រាកដថា ផលិតផលដែលអ្នកប្រើប្រាស់នោះមាន SPF យ៉ាងហោចណាស់ ៣០ ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង