ទោះបីមនុស្សភាគច្រើនគិតថា ម្ដាយ គឺដើរតួរនាទីសំខាន់បំផុតក្នុងជីវិតរបស់កូនៗ រួមទាំងការមើលថែទាំងពួកគេក៏ដោយ ក៏នៅមានរឿងមួយចំនួនទៀតដែលបុរសជាឪពុកអាចធ្វើបានយ៉ាងប្រសើរជាងគួរអោយកត់សម្គាល់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាពិសេសនោះ គឺចំពោះកូនប្រុសតែម្ដង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរឿង ៦ ចំណុចដែលមានតែបុរសជាឪពុកទេអាចផ្ដល់អោយកូនប្រុសខ្លួន ៖
១. ពន្យល់កូនពីសារៈសំខាន់នៃវិធីធ្វើឱ្យជោគជ័យនិងបរាជ័យ
បើនិយាយពីការលេងហ្គេម ឫការប្រកួតប្រជែងអ្វីមួយ ក្រៅពីមិត្តភក្តិ នោះឪពុក គឺជាដៃគូរដ៏ល្អបំផុតរបស់កូន។ នេះ គឺជាការការបណ្តុះបណ្តាលដ៏ល្អសម្រាប់គុណសម្បត្តិជាបុរស។ តាមរយៈការលេងហ្គេម ឬសកម្មភាពប្រកួតប្រជែងទាំងនេះ ក្មេងនឹងអាចស្គាល់ពីអារម្មណ៍នៃភាពជោគជ័យ ហើយដឹងថាតើត្រូវចំណាយការព្យាយាមខ្លាំងប៉ុណ្ណាទើបអាចសម្រេចបាន។ សម្រាប់បុរសជាឪពុកវិញ ការចំណាយពេលលេងហ្គេមណាមួយជាមួយកូនប្រុសនោះហើយ គឺជាឱកាសដ៏ប្រសើរបំផុតមួយដើម្បីពន្យល់កូនប្រុសខ្លួនថា ភាពបរាជ័យ គឺជៀសមិនផុតឡើយ។ ប្រសិនបើកូនដួល ឬចាញ់ កូនត្រូវតែហ៊ានក្រោកប្រឈមមុខនឹងបញ្ហា ស្វែងរកយុទ្ធសាស្ត្រថ្មី រួចបន្តដំណើរទៅមុខទៀត។ ភាពបរាជ័យគ្មានអ្វីគួរអោយខ្មាសអៀនជាងការមិនហ៊ានប្រឈមមុខឡើយ។
២. បង្រៀនកូនពីឥរិយាបទសមរម្យដែលត្រូវធ្វើចំពោះមនុស្សស្រី
ម្តាយអាចជាអ្នកទូន្មានកូនប្រុសខ្លួនឱ្យចេះគោរព និងដឹងពីរបៀបមើលថែមនុស្សស្រី ប៉ុន្តែមានតែឪពុកប៉ុណ្ណោះនឹងអាចធ្វើជាគំរូសំខាន់បំផុតក្នុងការបង្ហាញអោយកូនពីឥរិយាបទ ឬកាយវិការនានាដែលគួរធ្វើចំពោះមនុស្សស្រី។ ហើយវាពិតជាប្រសើរណាស់ ប្រសិនបើកូនប្រុសរបស់គាត់បានរៀនតាមពីរឿងដែលសំខាន់ៗអំពីមនុស្សស្រី និងចេះគោរពអោយតម្លៃ។ ជាឧទាហរណ៍ អ្នកអាចនាំកូនប្រុសទៅទិញផ្កាជាមួយដើម្បីជូនដល់ម្ដាយរបស់គេ។ ឬទៅផ្សារជាមួយគ្នា ហើយអ្នកត្រូវនិយាយសមរម្យមានសុជីវ
ធម៌ជាមួយអ្នកគិតលុយ ដូច្នេះទើបកូនៗរបស់អ្នកមិនស្ទាក់ស្ទើក្នុងការទាកទងនិយាយល្អជាមួយស្ត្រី ទោះបីមិនធ្លាប់ស្គាល់ពីមុន។
៣. ពិភាក្សារឿងស្នេហាក្នុងនាមជាមនុស្សប្រុស
នៅក្នុងកាលៈទេសៈមួយដែលសក្តិសម ឪពុកត្រូវធ្វើយ៉ាងណាឱ្យកូនចេះស្វែងយល់ពីអារម្មណ៍ ហើយជម្រុញគេឱ្យក្លានហានក្នុងការចែករំលែកអារម្មណ៍នោះ។ ចំពោះក្មេងជំទង់ វាគឺជាអំណោយដ៏មានតម្លៃបំផុត ប្រសិនបើឪពុករបស់គេប្រាប់គេអំពីរឿងរ៉ាវស្នេហាដំបូងរបស់គាត់។ ហើយបុរសជាឪពុកគួរពន្យល់ប្រាប់កូនប្រុសថាក្នុងរឿងស្នេហាមិនត្រូវប្រញាប់ប្រញាលពេកឡើយ ដើម្បីជាការប្រសើរត្រូវចេះរងចាំរហូតជួបនារីល្អម្នាក់ដែលសាកសម និងស្រឡាញ់គ្នាទៅវិញទៅមកចេះអធ្យាស្រ័យអត់អោនអោយគ្នា។ ការសន្ទនាបែបនេះ គឺមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការជឿទុកចិត្តគ្នាទៅវិញទៅមក។
៤. បង្រៀនគេឱ្យចេះតទល់ប្រឈមមុខ
ឪពុក គឺជាមនុស្សតែម្នាក់ដែលអាចបង្រៀនកូនប្រុសខ្លួនបានត្រឹមត្រូវបំផុតក្នុងការធ្វើយ៉ាងណាដើម្បីក្លាយជាមនុស្សរឹងមាំ អត់ធន់ និងចេះក្រោកឈរតទល់ការពារខ្លួនឯងអះអាងចំពោះអ្វីដែលត្រូវ។ ឪពុកអាចបង្រៀនកូនឱ្យចេះតទល់ដោះស្រាយបញ្ហាដែលត្រូវប្រឈម ដោយថែមទាំងចេះបែងចែកថារឿង
ណាឥតប្រយោជន៍មិនគួរយកចិត្តទុកដាក់ ហើយតាំងចិត្តអោយស្ងប់ដើរចេញ។ ឪពុកគួរពន្យល់ទៅកាន់កូនប្រុស និងបង្ហាញពីឧទាហរណ៍មួយចំនួនឱ្យកូនដឹងថា ការមិនតបត គឺមិនមែនជាភាពទន់ខ្សោយឡើយ។
៥. បង្រៀនគេពីជំនាញមួយចំនួនរបស់មនុស្សប្រុស
ពេលខ្លះមនុស្សប្រុសអាចធ្វើរឿងមួយចំនួនដែលនារីមើលទៅហាក់ដូចជាវេទមន្តអញ្ចឹង ឧទាហរណ៍ការបង្កាត់ភ្លើង ការដំដែកគោល ឫជួសជុលរថយន្តជាដើម។ វាមិនមែនជារឿងចម្លែកឡើយទោះបីជាកូនរបស់អ្នកជាក្មេងទីក្រុងក៏ដោយ ក៏ជំនាញបែបរៀបរាប់ខាងលើត្រូវមានជាប់ខ្លួនរបស់គេ ដើម្បីជាប្រយោជន៍ដល់ថ្ងៃខាងមុខ។
៦. ជួយបង្ហាត់កូនឱ្យស្ទាត់ជំនាញទៅលើការងារប្រចាំថ្ងៃមួយចំនួន
មានការងារចងក្រវាត់ក កោពុកមាត់ និងអ៊ុតខោអាវ ជាដើម។ ទោះបីរបៀបអនុវត្តមានបង្ហាញយ៉ាងច្រើនក្នុងអ៊ីនធើណិត ប៉ុន្តែទោះជាយ៉ាងណាការរៀនយល់ដឹងពីឪពុក គឺប្រសើរជាង៕