សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណា ប្រូតេអ៊ីន, ប៉ូតាស្យូម, beta-carotene, ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖

១. ស៊ុត

ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។

២. បន្លែបៃតង

ក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន A រួមទាំងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនផ្សេងទៀតដែលមិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះសុខភាពរាងកាយទាំងមូលផងដែរ។

៣. គ្រាប់ល្ង

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាសុខភាពសន្លាក់ល្អប្រសើរជៀស
ផុតពីការឈឺចាប់ និងរលាក។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនដែលជួយបង្កើនសុខភាពឆ្អឹង រួមបញ្ចូលទាំងផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន D, វីតាមីន k និងកាល់ស្យូម។

៤. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់គួរអោយកត់សម្គាល់។ អ្នកជំនាញជាច្រើននិយាយថា គ្រាប់អាល់ម៉ុន ១ ពែង មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ ១ កែវទៅទៀត។

៥. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង

ចង់ដឹងមែនទេថាអ្វីដែលធ្វើត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុងជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថា ការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ៕