ជំងឺស្រុតស្បូនកើតឡើងនៅពេលដែលសាច់ដុំកម្រាលអាងត្រគៀក និងសរសៃរបស់វាមានភាពយឺត និងចុះខ្សោយ ដែលជាហេតុនាំឲ្យមិនអាចទ្រទ្រង់ស្បូនរបស់អ្នកបាន។ បន្ទាប់មក ស្បូននឹងលោយចេញមកខាងក្រៅតាមទ្វារមាស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាក់ស្តែងក្រោយពីខ្ញុំបានចុះផ្សាយអំពីស្រ្តីបែបណាខ្លះដែលងាយនឹងកើតជំងឺ ស្រុតស្បូនហើយ បែរជាមានបងប្អូនអ្នកអានរបស់យើងសុំឲ្យបង្ហាញអំពីវិធីបង្ការជំងឺនេះ។ ដូច្នេះហើយទើបខ្ញុំបង្ហាញអំពីវិធីខ្លះៗទាក់ទងនឹងការបង្ការជំងឺនេះ ហើយសង្ឃឹមថាបងប្អូនអាចអានដើម្បីជាចំនេះដឹង និងអនុវត្តបានគ្រប់គ្នា។
ថ្វីបើជំងឺស្រុតស្បូនមិនអាចតែងតែបង្ការបាននោះ តែអ្នកប្រហែលជាអាចកាត់បន្ថយការប្រឈមនឹងជំងឺនេះបើសិនជាអ្នក៖
- ធ្វើលំហាត់ប្រាណបែប Kegel ជាទៀងទាត់៖ លំហាត់ប្រាណមួយនេះអាចពង្រឹងដល់សាច់ដុំកម្រាលក្នុងអាងត្រគាកបាន ជាពិសេសវាមានសារៈសំខាន់បំផុតក្រោយពីសម្រាលកូនរួច។
- ព្យាបាល និងបង្ការការទល់លាមក៖ ចូរញ៉ាំទឹក និងញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើនដូចជា បន្លែ ផ្លែឈើ សណ្តែក និងគ្រាប់ធញ្ញជាតិ។
- ចៀសវាងការលើករបស់របរធ្ងន់ៗ និងលើកឲ្យត្រូវទំនង៖ នៅពេលអ្នកលើករបស់ណាមួយ ចូរប្រើជើងទប់លំនឹងខ្លួនចៀសវាងការប្រើចង្កេះ ឬខ្នង។
- គ្រប់គ្រងការក្អក៖ ចូរទទួលយកការព្យាបាលចំពោះអាការៈក្អករ៉ាំរ៉ៃ ឬរលាកទងសួតរ៉ាំរ៉ៃ ហើយក៏ត្រូវឈប់ជក់បារីដែរ។
- ចៀសវាងការឡើងរបស់ធ្ងន់ៗ៖ ចូរនិយាយជាមួយគ្រូពេទ្យដើម្បីកំណត់ឲ្យដឹងថា ទម្ងន់ប៉ុណ្ណាទើបស័ក្តិសមនឹងអ្នក ហើយគួរធ្វើបែបណាក្នុងការសម្រាកទម្ងន់ដែលល្អ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855