ការពិនិត្យរោគស្រ្តីគឺជារឿងសំខាន់សម្រាប់ស្រ្តីក្នុងការថែរក្សាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ ស្រ្តីភាគច្រើនគួរតែចាប់ផ្តើមទៅជួបពេទ្យដើម្បីពិនិត្យរោគស្រ្តីនៅអាយុ ២១ឆ្នាំ ឬលឿនជាងនេះបើសិនជាមានភាពសកម្មខាងផ្លូវភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីគួរតែរំពឹងរឿងខាងក្រោមនេះគ្រប់ពេលដែលទៅជួបពេទ្យពិនិត្យរោគស្រ្តីម្តងៗ៖

  • ការវាស់វែងបែបមូលដ្ឋានដូចជា ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
  • អាចនឹងត្រូវឆ្លើយសំណួរជាច្រើនអំពីប្រវត្តិផ្លូវភេទ និងវដ្ដរដូវ
  • ពិនិត្យរាងកាយ ទាំងសុដន់ និងប្រដាប់ភេទ។

ការដែលមានអារម្មណ៍ថាថប់អារម្មណ៍គឺជារឿងធម្មតាទេ ប៉ុន្តែគ្រូពេទ្យជាច្រើននឹងលើកទឹកចិត្តដល់អ្នកជំងឺរបស់ខ្លួនថាកុំឲ្យភ័យ ឬបារម្ភអី។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការពិនិត្យទាំងនេះគឺជាដំណើរការណ៍ធម្មតាទេសម្រាប់គ្រូពេទ្យ ហើយជាធម្មតាគឺវាមានរយៈពេលលឿន និងមិនមានការឈឺចាប់អ្វីទាំងអស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង