បើសិនជាអ្នកញ៉ាំអាហារច្រើនៗ ឬញ៉ាំអាហារណាមានជាតិខ្លាញ់ច្រើន ឬហិរនោះ អ្នកប្រហែលជាមានអារម្មណ៍ថាមិនមានផាសុកភាពក្នុងពោះសោះ ឬអាចហៅថា ក្រពះកំពុងតែកិនអាហារមិនបានល្អ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាការៈញឹកញាប់ដែលបញ្ជាក់ថា ក្រពះកំពុងតែកិនអាហារមិនបានល្អ៖
- មានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ ឬពោះផ្នែកខាងលើ
- ចេះតែមានរសជាតិអាស៊ីតៗក្នុងមាត់
- ឈឺក្នុងពោះ
- រាកម្តងម្កាល
- ហើមពោះ ឬផោមច្រើន
- ក្អួត ឬចង្អោ
- ក្រពះកូររហូត៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)