យើងទាំងអស់គ្នាដឹងហើយថា ការដែលមិនបានញ៉ាំទឹកគ្រប់គ្រាន់ នឹងធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន។ រឿងនេះកើតឡើងជាការពិតដែរចំពោះករណីរាករូស ព្រមទាំងបែកញើសច្រើនដោយសារតែអាកាសធាតុក្តៅ ឬហាត់ប្រាណខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើអ្នកមានដឹងទេថា មានមូលហេតុផ្សេងៗទៀតនាំឲ្យខ្សោះជាតិទឹកដែរទេ ហើយភាគច្រើនគឺមិនសូវមាននរណាដឹងទេ។

ញ៉ាំកាហ្វេ

វាគឺជាចំណេះដឹងទូទៅមួយដែលនិយាយថា ជាតិកាហ្វេអ៊ីនក្នុងកាហ្វេគឺជាសារធាតុភ្ញោច តែវាអាចបង្កើនសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទមនុស្សយើងបាន។ តែជាតិកាហ្វេអ៊ីនក៏អាចទាញជាតិទឹកចេញពីក្នុងខ្លួនច្រើនដែរ។ ដូច្នេះបើសិនជាអ្នកញ៉ាំកាហ្វេច្រើនៗពេកក្នុងមួយថ្ងៃ ជាពិសេសកាហ្វេចាស់ទៀតនោះ អ្នកពិតជាងាយនឹងខ្សោះជាតិទឹកក្នុងខ្លួនណាស់។ 

ញ៉ាំគ្រឿងស្រវឹងច្រើន

គ្រឿងស្រវឹងមិនសូវខុសគ្នានឹងកាហ្វេឡើយគឺថា វាក៏ធ្វើឲ្យអ្នកនោមច្រើនជាងធម្មតា ដោយសារតែវាមានផ្ទុកទៅដោយសារធាតុបញ្ចុះទឹកនោម។ នេះហើយគឺជាហេតុផលជាក់លាក់មួយដែលអ្នកគួរតែញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយ។ ក្រៅពីខ្សោះជាតិទឹក ការញ៉ាំគ្រឿងស្រវឹងច្រើនក៏នាំឲ្យមានជំងឺជាច្រើនថែមទៀតដែរ ចាប់ពីជំងឺខ្លាញ់រុំថ្លើម ជំងឺទឹកនោមផ្អែម រហូតដល់ជំងឺបេះដូង។ 

ញ៉ាំអាហារហិរច្រើន

តើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំហិរដែរទេ? បើចឹងមែនមិនបាច់ភ្ញាក់ផ្អើលអីបើសិនជាអ្នកយល់ថាខ្លួនឯងដូចជាខ្សោះជាតិទឹកក្នុងខ្លួននោះ។ អ្នកដែលចេះវិធីសម្រកទម្ងន់ដោយការញ៉ាំអាហារហិរប្រហែលជាដឹងហើយថា វានឹងធ្វើឲ្យចង្វាក់នៃការរំលាយអាហារលឿន ហើយការលឿនបែបនេះមិនត្រឹមតែជួយរំលាយជាតិខ្លាញ់ដែលលើសទេ តែក៏ប្រើប្រាស់ទឹកច្រើនដែរ។ 

ជីវិតពោរពេញទៅដោយភាពស្រ្តេស

ការដែលស្រ្តេសនឹងធ្វើឲ្យចរន្តឈាមទៅជាមានអ័រម៉ូនស្រ្តេសច្រើន។ អ័រម៉ូនស្រ្តេសខ្លះត្រូវបានផលិតចេញពីក្រពេញជាច្រើន ដែលឆ្លើយតបនឹងការសម្របសម្រួលដល់កម្រិតជាតិទឹកក្នុងខ្លួន ហើយក៏វាអាចធ្វើឲ្យខ្សោះជាតិទឹកដែរបើសិនជា វាត្រូវបានផលិតច្រើនពេក។ 

ការមករដូវរាល់ខែ

តើអ្នកជាស្រ្តីដែលកំពុងតែមករដូវដែរទេ? បើអ៊ីចឹងមែន អ្នកទំនងជាងាយនឹងខ្សោះជាតិទឹកក្នុងខ្លួនហើយ ដោយសារតែហេតុផលពីរយ៉ាង។ ទីមួយ អតុល្យភាពអ័រម៉ូនអាចនាំឲ្យអតុល្យភាពដល់ជាតិទឹកដែរ។ ទីពីរ អ្នកងាយនឹងបាត់បង់ឈាមក្នុងពេលមករដូវ និងផ្នែកមួយនៃសមាសធាតុរបស់ឈាមគឺទឹកតែម្តង។ 

កំពុងតែមានជំងឺណាមួយ

ជំងឺមួយចំនួនត្រូវបានគេស្គាល់ថាជាមូលហេតុនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួន។ ជំងឺដែលញឹកញាប់បំផុតនោះគឺ ជំងឺទឹកនោមផ្អែមតែម្តង ដែលវាត្រូវបានសម្គាល់ដឹងតាមរយៈវត្តមានជាតិស្ករក្នុងឈាមច្រើន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) កាលណាជាតិស្ករក្នុងឈាមច្រើន អាចធ្វើឲ្យនោមកាន់តែច្រើន ដូច្នេះវានឹងធ្វើឲ្យឈាមខាប់រហូតដល់ខ្សោះជាតិទឹកដែរ៕