ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានក្រោយពេលដែលឧស្សាហ៍វិញ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំកុរ
បុគ្គលឆ្នាំកុរនេះ ជាមនុស្សដែលចូលចិត្តប្រើអារម្មណ៍របស់ខ្លួនដើម្បីវិនិច្ឆ័យទៅលើរឿងអ្វីមួយ ដោយមិនចូលចិត្តស្តាប់អ្នកដទៃយកមកពិចារណាឡើយ។ ជាហេតុដែលធ្វើឲ្យគេមិនអាចទទួលបានទ្រព្យធំ។ ប៉ុន្តែឲ្យតែអ្នកអាចពុះពារបានចរិតមួយនេះ នោះអ្នកនឹងអាចក្លាយជាអ្នកមានបាន។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានជំនឿចិត្តខ្ពស់ពេកចំពោះខ្លួនឯង ដោយធ្វើឲ្យគេមិនងាយជោគជ័យឡើយ។ ប៉ុន្តែនៅពេលដែលអ្នកអាចទម្លាក់ជំនឿចិត្តនេះបន្តិច ហើយដាក់គំនិតអ្នកដទៃក្នុងខួលក្បាលបន្តិច នោះអ្នកនឹងអាចសម្រេចគ្រប់យ៉ាង។
ឆ្នាំជូត
បុគ្គលឆ្នាំនេះ នៅពេលដែលជោគជ័យនៅចំពោះ គេមិនចាប់ជាប់ទេ ព្រោះគេតែងបារម្ភចុះ បារម្ភឡើង ដោយមិនហ៊ានទៅមុខសោះ។ ជាហេតុដែលធ្វើឲ្យទ្រព្យងាយរបូតខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកែទម្លាប់មួយនេះចេះ ទើបអ្នកអាចសម្រេចការងារបានលឿន៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)