ស្បែកកែងដៃខ្មៅ អាចជាបញ្ហាគួរអោយខ្មាសអៀនមួយ ប៉ុន្តែមិនពិបាកនឹងដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្លាប់ដឹងទេថាអ្នកអាចកម្ចាត់ស្នាមខ្មៅត្រង់កែងដៃបានឆាប់រហ័ស ដោយមិនចាំបាច់ត្រូវចំណាយប្រាក់អស់ច្រើន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ស្នាមខ្មៅត្រង់កែងដៃ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាកែងដៃ ឬជង្គង់ថ្នមៗជាមួយប្រេងដូង និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើត្រង់ស្បែកកែងដៃ និងជង្គង់អោយសព្វ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺលាបដុសទឹកក្រូចឆ្មារលើកែងដៃ ឬជង្គង់ រួចទុកចោលសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃ។
៤. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចំណិតត្រសក់ដុសលើកែងដៃ ឬជង្គង់សម្រាប់រយៈពេល ១៥ នាទី ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៥. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់ ១ ស្លាបព្រាកាហ្វេ ដើម្បីទទួលបានល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយម្ស៉ៅរមៀតលើកែងដៃ និងជង្គង់សម្រាប់រយៈពេលប៉ុន្មាននាទី ហើយទុកចោលរហូតដល់ស្ងួតទាំងស្រុង សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ៕