នៅមុនពេលដែលជិតសម្រាលកូន អ្នកម្តាយគ្រប់គ្នាសុទ្ធតែមានអាការៈឈឺពោះ គ្រាន់តែអ្នកខ្លះឈឺតិច ឯអ្នកខ្លះឈឺខ្លាំង ដូចនេះតើមានវិធីអ្វីសម្រាប់ទប់ទល់នឹងអាការៈនេះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកឈឺពោះ អ្នកអាចគេងមួយចំហៀងខ្លួន រួចផ្តោតអារម្មណ៍ទៅលើការដកដង្ហើម នោះវាអាចជួយអ្នកកាត់បន្ថយអាការៈឈឺបាន ដោយអ្នកត្រូវដកដង្ហើមឱ្យវែង ប្រសិនជាឈឺខ្លាំង អ្នកអាចដកឱ្យលឿនបាន តែបើរាងធូរបន្តិច អ្នកអាចដកដង្ហើមយឺតៗវិញ។
- ក្រោយពេលដែលអ្នកឈឺរួច អ្នកអាចចុះពីលើគ្រែដើរដើម្បីឱ្យទារកធ្លាក់ចុះមកក្រោមបាន ប៉ុន្តែត្រូវតែមានសមាជិកគ្រួសារកំដរ។
- អ្នកក៏អាចប្រើទឹកកកមកស្អំនៅក្រោយខ្នងអ្នកត្រង់កន្លែងរាងក្រោមដែរ ព្រោះវាអាចជួយឱ្យអាការៈនេះរាងធូរស្រាលបន្តិច។
- នៅពេលដែលស្ត្រីមានផ្ទៃពោះឈឺពោះ អ្នកអាចយកខ្នើយ ភួយ ឬរបស់ដែលទន់ៗ យកមកឱ្យស្ត្រីមានផ្ទៃពោះកាន់បាន នោះគេនឹងមានអារម្មណ៍សុវត្ថិភាព ហើយអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានបន្តិច។
- អ្នកអាចដើរហាត់ប្រាណបាន ព្រោះពេលដែលអ្នកដើរ វាអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់បានខ្លះ។
- អ្នកក៏អាចប្រើទឹកក្តៅសម្រាប់ងូតទឹកបានដែរ ព្រោះទឹកក្តៅអាចជួយអ្នកឱ្យបន្ធូរអារម្មណ៍បាន និងជួយម៉ាស្សាអ្នកបានទៀតផង ដូចនេះវាក៏អាចជួយបំបាត់អាការៈឈឺចុកចាប់របស់អ្នកបានដូចគ្នា នោះអ្នកនឹងមិនសូវឈឺឡើយ។
- អ្នកអាចឱ្យស្វាមីអ្នកជួយម៉ាស្សាជើង និងដៃរបស់អ្នកបាន ព្រោះវាអាចបង្វែរអារម្មណ៍អ្នកពីការឈឺចុកចាប់របស់អ្នកមកលើការម៉ាស្សា៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)