តើអ្នកមានដឹងអំពីទម្លាប់ចម្លែកៗរបស់មនុស្សស្រីដែលធ្វើឲ្យសង្សាររបស់ខ្លួនស្អប់ខ្លាំងដែរទេ? បើសិនជាអ្នកជាមនុស្សប្រុស ហើយមានស្នេហាទៀតនោះ អ្នកប្រាកដជាធ្លាប់ឆ្លងកាត់ទម្លាប់ចម្លែកៗជាច្រើនដែលមិត្តស្រីខ្លួនបានធ្វើលើអ្នកហើយ គ្រាន់តែអ្នកមិនដែលប្រាប់ឲ្យនាងដឹងប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងស្នេហាអាចនឹងរងភាពរកាំរកុះភាគច្រើនគឺនៅពេលដែលមិនមានការយល់ដឹង និងយកយល់ពីគ្នាទៅវិញទៅមក។ សម្រាប់មនុស្សស្រីគ្រប់រូប បើសិនជាអ្នកចង់ឲ្យសង្សាររបស់ខ្លួននៅជាមួយរហូត ចូរប្រាកដថាអ្នកមិនបានអនុវត្តទម្លាប់ចម្លែកៗខាងក្រោមនេះដាក់សង្សារខ្លួនឡើយ។

  • តែងស្រែកគំហកដាក់គាត់នៅទីសាធារណៈ
  • មិននិយាយអំពីបញ្ហាទំនាក់ទំនងស្នេហារបស់អ្នកជាមួយអ្នកដទៃ
  • នៅតែនិយាយជាប់ទោះបីជាគាត់កំពុងតែរវល់ ឬព្យាយាមផ្ចង់អារម្មណ៍ក៏ដោយ
  • ប្រច័ណ្ឌមិត្តភក្តិស្រីៗរបស់គាត់ដោយគ្មានហេតុផល
  • តែងរំពឹងរឿងច្រើនពេកចំពោះរូបគាត់
  • ទុកគាត់ក្នុងស្ថានភាពដែលពិបាកមួយចំនួនហើយនៅតែសួរសំណួរដដែលៗ
  • ចេះតែព្យាយាមឲ្យគាត់ធ្វើអ្វីដែលធ្វើមិនកើត
  • ចូលចិត្តព្យាយាមអះអាងថាគាត់ធ្វើមិនត្រូវទៅតាមចិត្តចង់បានរបស់អ្នក
  • ចេះតែមានអារម្មណ៍អសន្តិសុខនៅពេលគាត់និយាយជាមួយស្រីផ្សេង
  • មានការរំពឹងទុកពីគាត់ច្រើនពេក
  • មិនផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គាត់សោះ
  • តែងតែសួរគាត់ដដែលៗថា តើរាងខ្លួនឯងមើលទៅធាត់ឬអត់?
  • ចូលចិត្តអាន Chat របស់គាត់ នៅពេលជជែកជាមួយមិត្តភក្តិស្និទ្ធស្នាលស្រីៗរបស់គាត់ ហើយចោទគាត់ថា ក្បត់
  • តែងតែមិនព្យាយាមយល់នូវអ្វីដែលគាត់ចង់បាន ឬគោលបំណងសំខាន់របស់គាត់
  • តែងតែមានភាពទើសទាល់ជាមួយគាត់ជានិច្ច។

សរុបមក បើសិនជាអ្នកទាំងពីរមានការយល់ដឹងអំពីគ្នាល្អហើយ ខ្ញុំប្រាកដថា ទម្លាប់ទាំងអស់ខាងលើពិតជាមិនរំខានដល់អ្នកទាំងពីរឡើយ ហើយទោះបីជាវាកើតឡើងក៏ដោយ ក៏អ្នកទាំងពីរចេះពីវិធីរំងាប់អារម្មណ៍គ្នាទៅវិញទៅមកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទំនាក់ទំនងស្នេហា គឺមិនដែលអត់ឡើយនូវការឈ្លោះប្រកែកគ្នាបន្តិចបន្តួចនោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង