ការបង្ករោគនៅផ្លូវទឹកម៉ូត្រកើតឡើងនៅពេលដែលបាក់តេរីជ្រៀតចូលទៅក្នុងបង្ហួរនោម។ អាការៈរបស់វាអាចមានដូចជា រមាស់ៗ ក្រហាយៗ និងនោមឈឺខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់នៃការបង្ករោគនៅផ្លូវទឹកម៉ូត្រលើស្រ្តី៖

  • ការប្រើក្រដាសសម្អាតដោយជូតពីក្រោយទៅមុខក្រោយបន្ទោបង់រួច
  • កំពុងតែរួមភេទ
  • ការទប់ទឹកនោមយូរពេក
  • កំពុងតែមានជំងឺទឹកនោមផ្អែម
  • កំពុងតែមានគ្រួសក្នុងតម្រងនោម ឬកត្តាផ្សេងៗដែលធ្វើឲ្យពិបាកដល់ការនោម
  • កំពុងតែផលិតអ័រម៉ូនអេស្រ្តូជែនតិចជាងមុន ជាពិសេសក្រោយពីរាំងរដូវរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • កំពុងតែដាក់សុងទឹកនោម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង