ស្រ្តេសគឺជាផ្នែកមួយធម្មតានៃប្រតិកម្មធម្មតារបស់រាងកាយទៅនឹងអ្វីមួយដែលត្រូវបានចាត់ទុកថាមានការគម្រាមគំហែង។ ហើយវាមិនមែនជារឿងអាក្រក់ទាំងអស់ឡើយ។ វាអាចធ្វើឲ្យអ្នកទទួលបានរឿងជាច្រើន និងជួយអ្នកចៀសវាងស្ថានភាពដែលគ្រោះថ្នាក់ខ្លាំងផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែការដែលស្រ្តេសច្រើនពេកអាចមានឥទ្ធិពលធំមួយទៅលើសុខភាពផ្លូវកាយ និងចិត្ត ដែលជាហេតុនាំឲ្យអ្នកជំនាញមួយចំនួនគិតថា វាអាចនាំឲ្យកើតជំងឺមហារីកបាន។ ដូច្នេះតើវាអាចទៅរួចទេដែលស្រ្តេសធ្វើឲ្យកើតមហារីក? ចំពោះចម្លើយវិញគឺមិនទាន់ច្បាស់នៅឡើយទេ។ 

មុនពេលនិយាយដល់ទំនាក់ទំនងរវាងស្រ្តេស និងមហារីក យកល្អគួរតែស្វែងយល់ថាអ្វីទៅដែលស្រ្តេសមានការចូលរួម និងភាពខុសគ្នារវាងស្រ្តេសផ្សេងៗគ្នា។ នៅពេលខួរក្បាលសម្គាល់អ្វីមួយថា ជាការគម្រាមគំហែង ឬគ្រោះថ្នាក់ ការផ្សំចូលគ្នានៃសរសៃប្រសាទ និងអ័រម៉ូននឹងបញ្ជូនសញ្ញាទៅកាន់ក្រពេញលើតម្រងនោម ដើម្បីក្រពេញនេះបញ្ចេញអ័រម៉ូនដូចជា Adrenaline និង Cortisol ដើម្បីឆ្លើយតបនឹងស្រ្តេស។ 

ស្រ្តេសស្រួចស្រាវ

វាជាអ្វីដែលមនុស្សភាគច្រើនគិតនៅពេលពួកគេនិយាយអំពីស្រ្តេស។ ជាធម្មតាវាកើតឡើងរយៈពេលខ្លះ និងបង្កឡើងដោយស្ថានភាពពិសេសៗណាមួយដូចជា៖

  • កំពុងត្រូវការជាន់ហ្វ្រាំងដោយបង្ខំដើម្បីចៀសផុតពីការបុកគេ
  • កំពុងតែមានជម្លោះជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិណាម្នាក់
  • កំពុងតែស្ទះចរាចរណ៍ដែលធ្វើឲ្យអ្នកទៅធ្វើការយឺត
  • កំពុងតែមានសម្ពាធអំពីធ្វើការងារសំខាន់មួយមិនទាន់។ 

ស្រ្តេស្រួចស្រាវក៏អាចបង្កជាអាការៈរាងកាយជាច្រើនដែរដូចជា៖

  • បេះដូងលោតញ៉ាប់
  • លើសសម្ពាធឈាម
  • ដកដង្ហើមញ៉ាប់
  • តឹងសាច់ដុំ
  • បែកញើសច្រើនៗ

ឥទ្ធិពលបែបនេះច្រើនតែកើតឡើងបណ្តោះអាសន្ន និងស្រួលបួលវិញនៅពេលស្ថានភាពដែលជួបប្រទះនេះត្រូវបានដោះស្រាយអស់។ 

ស្រ្តេសរ៉ាំរ៉ៃ

ស្រ្តេសរ៉ាំរ៉ៃកើតឡើងនៅពេលការឆ្លើយតបនឹងស្រ្តេសរបស់អ្នកត្រូវបានភ្ញោចឲ្យកើតឡើងរយៈពេលយូរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាអាចធ្វើឲ្យផ្លូវកាយ និងផ្លូវចិត្តចុះខ្សោយ។ រឿងដែលអាចធ្វើឲ្យស្រ្តេសរ៉ាំរ៉ៃអាចជា៖

  • កំពុងតែរស់នៅក្នុងស្ថានភាពដែលមិនអាចធ្វើអ្វីមួួបាន
  • កំពុងតែធ្វើការងារដែលអ្នកស្អប់
  • កំពុងតែឧស្សាហ៍មានវិបត្តិសេដ្ឋកិច្ចញឹកញាប់
  • កំពុងតែរស់នៅជាមួយនឹងជំងឺរ៉ាំរ៉ៃឬថែទាំមនុស្សដែលអ្នកស្រឡាញ់ដែលមានជំងឺរ៉ាំរ៉ៃ

រយៈពេលយូរៗទៅ ស្រ្តេសរ៉ាំរ៉ៃអាចបង្កជាជា៖

  • ជំងឺបេះដូង
  • បញ្ហាក្រពះពោះវៀន
  • ថប់អារម្មណ៍ និងបាក់ទឹកចិត្ត
  • ឡើងទម្ងន់
  • មានបញ្ហាក្នុងការគេង
  • ពិបាកផ្ចង់អារម្មណ៍ ឬចងចាំអ្វីមួយ
  • មានបញ្ហាក្នុងការមានកូន
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ

ឥទ្ធពិលរបស់ស្រ្តេសចំពោះការកើតមានជំងឺមហារីក

ខណៈពេលដែលគេមិនទាន់ច្បាស់ថាស្រ្តេសធ្វើឲ្យកើតជំងឺមហារីកឬអត់នោះ តែមានអំណះអំណាងមួយចំនួនដែលបញ្ជាក់ថា ស្រ្តេសអាចមានឥទ្ធិពលមួយទៅលើការកើតជំងឺមហារីកតាមរយៈការបង្កើនល្បឿននៃការលូតលាស់ដុំសាច់មហារីក និងការរាលដាលរបស់ជំងឺមហារីក។ 

ក្នុងការសិក្សាមួយនៅឆ្នាំ ២០១៦ ដែលធ្វើទៅលើសត្វកណ្តុរដែលមានជំងឺមហារីកលំពែង ហើយបានឲ្យវាស្ថិតនៅក្នុងស្ថានភាពស្រ្តេសរ៉ាំរ៉ៃទៀតនោះបានរកឃើញថា ក្រោយពីរយៈពេល ៥ថ្ងៃរួច កណ្តុរដែលស្រ្តេសបែបនេះគឺមានដុំសាច់មហារីកធំជាងមុន និងបន្ថយអត្រានៃការមានជីវិតរបស់វា។ ប្រព័ន្ធភាពស៊ាំរបស់សត្វកណ្តុរនេះក៏ចុះខ្សោយយ៉ាងគួរឲ្យកត់សម្គាល់ដែរ។ 

ការសិក្សាមួយក្នុងឆ្នាំ ២០១៩ បានពិបិនិត្យទៅលើកោសិកាដុំសាច់មហារីកសុដន់របស់មនុស្សដែលគេបំពាក់ទៅលើសត្វកណ្តុរនោះ បានរកឃើញថា មានការកើនឡើងសកម្មភាពនៃកន្លែងទទួលសម្រាប់អ័រម៉ូនស្រ្តេស ជាពិសេសនៅកន្លែងដែលរាលដាលមហារីកតែម្តង។ រឿងនេះអាចបញ្ជាក់ឲ្យដឹងច្បាស់ថា កាលណាមានការភ្ញោចទៅកន្លែងទទួលស្រ្តេសអ័រម៉ូនក្នុងកោសិកាមហារីក អាចដើរតួនាទីមួយក្នុងការជំរុញឲ្យមានការរាលដាលមហារីកទៅកន្លែងផ្សេងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង