ការញ័រដៃភាគច្រើនមិនមែនជាមូលហេតុដែលត្រូវបារម្ភអ្វីច្រើនឡើយ ដោយសារតែវាមិនប៉ះពាល់ដល់អាយុជីវិតមនុស្សយើងទេ។ ឧទាហរណ៍ អ្នកប្រហែលជាញ័រដៃដោយសារទែអារម្មណ៍ អ្វីដែលអ្នកញ៉ាំ ឬថ្នាំដែលលេបរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានរឿងច្រើនទៀតដែលការញ័រដៃអាចជាសញ្ញាភ្លាមៗមួយនៃជំងឺសរសៃប្រសាទ។ ខាងក្រោមនេះខ្ញុំសូមបកស្រាយអំពីមូលហេតុញឹកញាប់បំផុតដែលនាំឲ្យមានការញ័រប្រអប់ដៃ៖
ស្រ្តេស និងថប់អារម្មណ៍
អ្នកទំនងជាងាយនឹងមានអាការៈញ័រដៃបើសិនជាអ្នកកំពុងតែរស់នៅក្នុងជិវិតដែលស្រ្តេសខ្លាំង។ អ្វីដែលជាការពិតដែរនោះគឺថា ការញ័រដៃនៃអាចដោយសារតែមានអារម្មណ៍តក់ស្លុតច្រើន។ ទាំងការថប់អារម្មណ៍ និងស្រ្តេសសុទ្ធតែអាចធ្វើឲ្យអ័រម៉ូនស្រ្តេស Adrenaline មានច្រើនក្នុងឈាម ដែលជាហេតុនាំឲ្យដៃញ័រមិនអាចគ្រប់គ្រងបាន។
ញ៉ាំកាហ្វេច្រើនពេក
បើសិនជាអ្នកកំពុងតែញ៉ាំកាហ្វេច្រើនៗ ជាពិសេសកាហ្វេចាស់រាល់ថ្ងៃ វាមិនមានអ្វីត្រូវភ្ញាក់ផ្អើលច្រើនឡើយបើសិនវាវាធ្វើឲ្យអ្នកញ័រដៃនោះ។ រឿងនេះគួរតែបន្ទោសទៅលើចំនួនជាតិកាហ្វេអ៊ីនដ៏ច្រើនដែលមានក្នុងចរន្តឈាម។ ជាតិកាហ្វេអ៊ីនគឺជាសារធាតុភ្ញោច ហើយអាចធ្វើឲ្យសរសៃប្រសាទភ្ញាក់ រួមទាំងធ្វើឲ្យដៃញ៉ាក់ៗផងដែរ។ ដូច្នេះយកល្អគួរតែកាត់បន្ថយការញ៉ាំកាហ្វេសិនបើសិនជាអ្នកសម្គាល់ឃើញឧស្សាហ៍ញ័រដៃបែបនេះ។
ទើបផ្តាច់គ្រឿងស្រវឹង
តើអ្នកកំពុងតែព្យាយាមកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងដោយសារតែវាបង្កបញ្ហាច្រើនដោយសារតែញ៉ាំច្រើនៗមែនទេ? បើសិនជាអ៊ីចឹងមែន អ្នកពិតជាងាយនឹងមានបញ្ហាញ័រដៃហើយជាពិសេសបើសិនជាអ្នកជាមនុស្សធ្លាប់តែញ៉ាំគ្រឿងស្រវឹងច្រើនៗគ្រប់ពេល ហើយស្រាប់តែឈប់ញ៉ាំភ្លាមៗអ៊ីចឹង។ ការញ័រដៃអាចជាអាការៈញឹកញាប់បំផុតនៃការផ្តាច់គ្រឿងស្រវឹង។ ក្រៅពីនេះអ្នកក៏អាចជួយបញ្ហា បែកញើសពេញខ្លួន បេះដូងដើរញ៉ាប់ ឡេះឡាស ឈឺក្បាល ចង្អោ ក្អួត និងសុបិន្តអាក្រក់ជាដើម។
លើសអ័រម៉ូនទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីតស្ថិតនៅតំបន់ក ហើយវាក៏មាននាទីក្នុងការផលិតអ័រម៉ូនដើម្បីសម្រួលដល់ការងារជាច្រើនរបស់រាងកាយផងដែរ។ ការដែលក្រពេញនេះធ្វើការច្រើនជ្រុលរហូតដល់បញ្ចេញអ័រម៉ូនរបស់វាច្រើនពេក វាអាចនឹងធ្វើឲ្យអ្នកទៅជាញ័រដៃបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីញ័រដៃនេះ ការលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីតក៏អាចបង្កជាអាការៈផ្សេងៗទៀតដែរដូចជា ស្រកទម្ងន់ ភ័យ ថប់អារម្មណ៍ ញ័រដើមទ្រូង បែកញើសច្រើនៗ និងមានបញ្ហាក្នុងការគេង៕
ក្រោយពីអានមូលហេតុខាងលើអស់ហើយ តើអ្នកមានសម្គាល់ឃើញថា មូលហេតុរបស់អ្នកគឺជាអ្វីហើយឬនៅ?