ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកអាចកើតបានកូនទី២ក្រោយសម្រាលកូនដោយធម្មជាតិរួច។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពេលដែលអ្នកសម្រាលកូនដោយធម្មជាតិ អ្នកអាចនឹងឆាប់ជាសះស្បើយលឿនជាងការសម្រាលកូនដោយការវះកាត់។ ប៉ុន្តែទោះបីជាអ្នកម្តាយដែលសម្រាលដោយធម្មជាតិមិនមានមុខរបួសលើស្បូនក៏ដោយ ប៉ុន្តែពេលដែលអ្នកកើតក៏មានប៉ះពាល់តិចតួចលើស្បូនដែរ។ ជាហេតុដែលត្រូវការពេលខ្លះដើម្បីវិលត្រឡប់មកសភាពដើមវិញ។ ដូចនេះ ប្រសិនជាអ្នកចង់មានកូនទី២ អ្នកគួរតែចាំក្រោយមួយឆ្នាំ ឬមើលតាមស្ថានភាពនៃសុខភាពរបស់អ្នក។ បើអ្នករឹងមាំហើយ អ្នកអាចពិចារណាបង្កើតកូនទី២ ប៉ុន្តែបើអ្នកមិនទាន់រឹងមាំស្រួលបួល អ្នកមិនគួរប្រញ៉ាំមានផ្ទៃពោះទៀតឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)