ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកមិនឲ្យងងុយគេងក្រោយពេលដែលពិសារបាយរួច។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកបរិភោគបាយ អ្នកមិនគួរញ៉ាំឆ្អែតពេកទេ ព្រោះបើឆ្អែតពេក អាចធ្វើឲ្យអ្នកងងុយគេងភ្លាមក្រោយបរិភោគបាយរួច។ ជាពិសេស អ្នកគួរតែញ៉ាំអាហារដែលមានជាតិស្ករទាប ទើបមិនធ្វើឲ្យអ្នកងងុយគេង។
- មុនពេលដែលអ្នកពិសារបាយ អ្នកគួរតែញ៉ាំទឹកចំនួនកន្លះកែវ ហើយទំពារឲ្យម៉ត់ និងយឺតៗ ទើបធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងមិនពិសារអាហារច្រើនហួសកម្រិតឡើយ។
- ចុងក្រោយ អ្នកគួរតែដកដង្ហើមវែងៗ ហើយធ្វើចលនាខ្លះ ទើបអាចកាត់បន្ថយការងងុយគេងរបស់អ្នក។ ប៉ុន្តែបើអ្នកមិនអាចទប់អារម្មណ៍ងងុយគេងនេះទេ អ្នកអាចគេងកន្លះម៉ោងបាន ដើម្បីបំបាត់ការងងុយគេងរបស់អ្នក។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យអ្នកនៅតែស្វាងក្រោយពេលដែលបរិភោគបាយរួច៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855