និយាយរឿងគេង គឺគ្មាននរណាចង់គេងមិនលក់ឡើយក្រោយពីបំពេញការងារដ៏មរមាញឹកពេញមួយថ្ងៃហើយនោះ។ ប៉ុន្តែអ្នកអាចមានទម្លាប់មិនល្អខ្លះដែលអាចធ្វើឲ្យការគេងរបស់អ្នកនៅពេលយប់តរងការរំខានបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានរឿង ៥យ៉ាងដែលអ្នកគួរតែចៀសវាងមុនពេលចូលគេង ដូចជា៖
- លេបថ្នាំដែលផ្ទុកទោដោយសារធាតុ Pseudoephedrine ដែលមានក្នុងថ្នាំកែរោគផ្តាសាយ ព្រោះវាអាចធ្វើឲ្យអ្នកភ្ញាក់រហូត និងមិនមានអារម្មណ៍ងងុយគេងទេ។ ចូរជ្រើសរើសថ្នាំប្រភេទណាដែលមានរូបមន្តជំរុញដល់អារម្មណ៍ងងុយគេងជំនួសវិញ
- ការផ្ញើសារ មើលទូរទស្សន៍ ឬចំណាយពេលយូរនៅមុខកុំព្យូទ័រមុនពេលគេង
- ងូតទឹកក្តៅ ឬងូតទឹកធម្មតាមុនគេង។ យកល្អគួរតែងូតទឹកមុនគេប្រហែលមួយម៉ោង ព្រោះថាវានឹងជួយឲ្យសីតុណ្ហភាពរាងកាយចុះទាបម្តងទៀត
- ញ៉ាំអាហារមានជាតិខ្លាញ់ ឬប្រៃច្រើនមុនពេលគេង ព្រោះវាអាចធ្វើឲ្យមានអារម្មណ៍មិនល្អ និងអាចសុបិន្តអាក្រក់ថែមទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ញ៉ាំជាតិកាហ្វេអ៊ីននៅពេលព្រឹក ព្រោះវាអាចធ្វើឲ្យសរីរាង្គទាំងអស់ក្នុងខ្លួនធ្វើការយូររហូតដល់ ១២ម៉ោងឯណោះ និងរំខានដល់ការគេងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855