ការចង់ស្កម គឺជារឿងមួយដែលស្រ្តីគ្រប់រូបតែងតែប្រាថ្នា ព្រោះថារាងស្គមនឹងជួយឲ្យពួកគេសប្បាយចិត្ត និងស្រស់ស្អាត។ ដូច្នេះដើម្បីសម្រេចបាននូវក្តីស្រមៃបែបនេះ ពួកគេតែងតែប្រើវិធីបង្អត់អាហារ និងព្យាយាមទិញផលិតផលសម្រកទម្ងន់ដែលមានតម្លៃថ្លៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ យើងមានរូបមន្តសម្រកទម្ងន់មួយប្រភេទដែលអាចនិយាយបានថាមានប្រយោជន៍ដែរក្នុងការរំលាយជាតិខ្លាញ់ពីក្នុងខ្លួន។ 

គ្រឿងផ្សំ៖

  • ទឹកស្អាត ៨ពែង
  • ខ្ញីម៉ត់ មួយស្លាបព្រាបាយ
  • ត្រសក់ចិតជាស្លាយៗចំនួនមួយផ្លែ
  • ក្រូចឆ្មាចិតជាស្លាយៗមួយផ្លែ
  • ជីង្កាមកន្លះកូនចានចង្កឹះ

ចូរលាងគ្រឿងផ្សំទាំងអស់ចូលក្នុងសូរទឹកមួយ ហើយទុកចោលមួយយប់ក្នុងទូរទឹកករហូតដល់ ២ថ្ងៃ។ នៅថ្ងៃបន្ទាប់អ្នកអាចញ៉ាំវាយ៉ាងហោចណាស់កន្លះកែវមុនពេលញ៉ាំអាហារម្តងៗ។ ចូរធ្វើបែបនេះរយៈពេល ៤ថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភេសជ្ជៈមួយនេះតែមួយមុខទំនងជាមិនសូវមានប្រសិទ្ធភាពឡើយបើសិនជាមិនមានការគ្រប់គ្រងរបបអាហារត្រឹមត្រូវដែរនោះ។ 

ចំណាំ៖ មុនអ្នកសាកល្បងធ្វើវិធីមួយនេះ អ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា តើសុខភាពអ្នកអំណោយផលដល់ការធ្វើបែបនេះឬអត់ ដើម្បីចៀសវាងបញ្ហាកើតមានផ្សេងៗ៕