ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញារបស់កូនដែលអាចប្រាប់អ្នកថា កូនកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនក្មេងជាបុគ្គលដែលតែងតែកម្រើកជានិច្ច ដោយតែងធ្វើចលនាជានិច្ច។ ដូចនេះ នៅពេលដែលកូនមិនសូវកម្រើក ហើយអស់កម្លាំង ថែមទាំងមុខរបួសមិនងាយជាសះស្បើយ អ្នកគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមនេះ។
- នៅពេលដែលកូនតែងក្អួត និងឈឺពោះ អ្នកក៏គួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមនេះដែរ ព្រោះកូនអាចនឹងកើត ដោយអ្នកគួរតែយកកូនទៅពិនិត្យឲ្យបានច្បាស់លាស់។
- ក្នុងដំណាក់កាលលូតលាស់ ទម្ងន់របស់កូននឹងចាប់ផ្តើមកើនឡើង។ ផ្ទុយទៅវិញ បើទម្ងន់កូនស្រកមកវិញ ដោយមិនឡើង ក៏អ្នកគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមនេះដែរ។
- នៅពេលដែលកូនតែងស្រែកទឹក ដោយងើបឡើងមកញ៉ាំទឹកក្នុងពេលយប់ ហើយនោមច្រើនជាងមុន ដោយអាចនោមដាក់ពូកក៏មាន អ្នកគួរតែប្រយ័ត្នជំងឺមួយនេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈទាំងនេះ ទើបអាចធ្វើឲ្យកូនអ្នកអាចចៀសផុតពីជំងឺទឹកនោមផ្អែមមួយនេះ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)