មនុស្សយើងភាគច្រើនបានចំណាយកំលាំង ឬការខិតខំប្រឹងប្រែងមិនតិចឡើយដើម្បីសម្រកទំងន់ រួមមានការធ្វើំលំហាត់ប្រាណ ការតមអាហារ  និងវិធីសាស្ត្រផ្សេងៗទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកប្រហែលជាមិនធ្លាប់គិតដល់ទេថា វិធីសាស្រ្តបែបប្លែកៗមួយចំនួនដូចជា ការគេង ឬការដើរផ្សារ មានប្រសិទ្ធិភាពជួយអោយស្រកទម្ងន់បាន។ ថាតើវិធីសាស្ត្រប្លែកៗបែបណាខ្លះទៅដែល
ជួយដុតបំផ្លាញកាឡូរី? ខាងក្រោម Health.com.kh នឹងបង្ហាញអោយដឹងពីវិធីសាស្ត្រងាយៗទាំងនោះ ៖

 ១. ការដើរផ្សារ

ការដើរផ្សារ គឺអាចធ្វើឱ្យអ្នកបាត់បង់ថាមពលយ៉ាងច្រើនដែលអ្នកមិនធ្លាប់គិតដល់។ មុនដំបូងអ្នកអាចចំណាយពេលពី ២ ទៅ ៣ ម៉ោង ដើរទិញទំនិញ បន្ទាប់មកអីវ៉ាន់ដែលអ្នកបានទិញហើយយួរនោះនឹងក្លាយជាការហាត់ប្រាណមួយប្រភេទ ដូចជាការលើកទំងន់ដែរ។ ពិតណាស់ការដើរផ្សារ ៣ ម៉ោង គឺ ស្មើនឹងការធាក់កង់ហាត់ប្រាណដែលអាចជួយដុតកាឡូរីរបស់អ្នកប្រមាណដល់ទៅ ៥០០ កាឡូរីឯណោះ។

២. ការទទួលទានស្រាក្រហម

យោងទៅតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Alberta ប្រទេសកាណាដាបានបង្ហាញថា ការ
ទទួលទានស្រាក្រហមមួយកែវ គឺអាចជំនួសការធ្វើលំហាត់ប្រាណដល់ទៅមួយម៉ោង។ នោះក៏ព្រោះ
តែសារធាតុនូវក្នុងស្រាក្រហមអាចជួយបង្កើនភាពសកម្មនៃសាច់ដុំ។ ហើយសារធាតុ Resveratrol ក៏មានប្រសិទ្ធិភាពបំលែង ជាតិខ្លាញ់ពណ៌សទៅជាខ្លាញ់ពណ៌ត្នោត ដែលជួយដល់ការសម្រកទម្ងន់ផងដែរ។

៣. ការច្រៀង

ធ្លាប់ដឹងទេថា ការច្រៀងលេងមានជាប់ពាក់ព័ន្ធនឹងសាច់ដុំជាច្រើនផ្នែក ហើយក៏ជាលំហាត់ប្រាណដ៏ល្អបំផុតមួយដែរ? អ្នកអាចជ្រើសរើសការច្រៀងមួយម៉ោង ដើម្បីជាវិធីសាស្រ្តជំនួសការហាត់ប្រាណកាត់បន្ថយកាឡូរី ១០០ កាឡូរី ឫគ្រាន់តែ ចំណាយពេល ១៥ នាទីធ្វើការអាវ៉ង់ ក៏មានប្រសិទ្ធិភាពដូចគ្នាដែរ។ 

៤. ការគេង

រៀងរាល់ព្រឹកពេលអ្នកក្រោកពីគេងហើយប្រាប់ខ្លួន ថា “ត្រូវការគេងបន្តិចទៀត”  វាហាក់ដូចជាការផ្តល់ពេលបន្ថែមឱ្យខ្លួនរបស់អ្នកដុតកាឡូរីអញ្ចឹង។ យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក NIH បានបង្ហាញថា ការគេងស្រាតរយៈពេលមួយខែពេញ គឺអាចនឹងបង្កើនជាតិខ្លាញ់ពណ៌ត្នោត ព្រមទាំងភាពសកម្មនៃការដុតរំលាយអាហារក្នុងរាងកាយដែលជួយឱ្យស្រកទំងន់គួរអោយកត់សម្គាល់។

៥. ការបរិច្ចាគឈាម

យោងទៅតាមការស្រាវជ្រាវមួយនៃសាកលវិទ្យាល័យកាលីហ្វញ៉ាបានបង្ហាញថា ការបរិច្ចាកឈាមត្រឹមមួយផ្លោក គឺអាចដុតកាឡូរីបានដល់ទៅប្រមាណជា ៦៥០ កាឡូរីឯណោះ។ នេះមានន័យថា អ្នកអាចដុតបំផ្លាញកាឡូរីបានច្រើនសឹងតែស្មើនឹងការហែលទឹកក្នុងល្បឿនលឿនរយៈពេលមួយម៉ោងពេញទៅហើយ។

៦. ការសើច

តាមការស្រាវជ្រាវនៃសាកលវិទ្យល័យវេជ្ជសាស្រ្ត Vanderbilt សហរដ្ឋអាមេរិកបានអះអាងថា ការដែលអ្នកសើចប្រមាណ ពី១០ ទៅ ១៥​នាទី គឺអាចជួយដុតបំផ្លាញកាឡូរីបានប្រមាណពី ១០ ទៅ ៤០ កាឡូរី។ ហើយបរិមាណនៃកាឡូរីដែលត្រូវបានដុតបំផ្លាញ គឺផ្អែកលើកម្រិតនៃការសើចរបស់អ្នកផងដែរ ដោយការសើចខ្លាំងអាចដុតបំផ្លាញការឡូរីបានច្រើនជាងការសើចតិចៗធម្មតា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង