ការកង្វះគ្រាប់ឈាមកើតឡើងនៅពេលដែលមិនមានជាតិដែលក្នុងឈាមគ្រប់គ្រាន់។ ខណៈពេលដែលជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ ឬគ្រប់អាយុក៏ដោយ តែស្រ្តីក្នុងវ័យអាចមានកូនបានមានការប្រឈមខ្ពស់ជាងគេ ដោយសារតែបាត់បង់ឈាមដោយសារមករដូវ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ កត្តាប្រឈមមុខញឹកញាប់ដែលធ្វើឲ្យមនុស្សងាយនឹងកង្វះគ្រាប់ឈាមដែរនោះមានដូចជា៖
- ការញ៉ាំអាហារមិនមានវីតាមីន ជាតិដែក ឬរ៉ែគ្រប់គ្រាន់
- កំពុងតែបាត់បង់ឈាមដោយសារតែរបួស ឬការវះកាត់
- កំពុងតែមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺតម្រងនោម ជំងឺអេដស៍ ជំងឺរលាកក្នុងពោះវៀន ខ្សោយបេះដូង ឬជំងឺថ្លើម
- កំពុងតែមានការបង្ករោគរ៉ាំរ៉ៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងគ្រួសារមានជំងឺកង្វះគ្រាប់ឈាមដំណរពូជ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855