ការបង្ករោគក្នុងឈាម ឬហៅថា Sepsis មានន័យថា ជាការឆ្លើយតបខ្លាំងពេករបស់រាងកាយទៅក្នុងការបង្ករោគក្នុងឈាម ហើយវាក៏ជាអាការៈជំងឺមួយប្រភេទដែលគម្រាមគំហែងដល់អាយុជីវិតផងដែរ។ បើសិនជាមិនមានការព្យាបាលភ្លាមៗទេ ការបង្ករោគក្នុងឈាមនេះអាចធ្វើឲ្យខូចជាលិកា ខ្សោយសរីរាង្គ និងស្លាប់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីការពារខ្លួនឯងពីការបង្ករោគក្នុងឈាម យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- និយាយជាមួយគ្រូពេត្យអំពីជំហ៊ានទាំងឡាយណាដែលអ្នកអាចធ្វើបានដើម្បីបង្កការបង្ករោគ
- ចូរយកចិត្តទុកដាក់ទៅលើជំងឺរ៉ាំរ៉ៃ និងការចាក់វ៉ាក់សាំង
- ការអនុវត្តលើអនាម័យឲ្យបានល្អ
- ការយល់ដឹងអំពីអាការៈនៃការបង្ករោគក្នុងឈាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើអ្វីមួយឲ្យបានលឿនបើសិនជាអ្នកសង្ស័យថាមានការបង្ករោគក្នុងឈាម៕