មនុស្សយើងគ្រប់គ្នាតែងតែស្រមៃថាអាចញ៉ាំអ្វីបានច្រើនដោយមិនឡើងទម្ងន់ ប៉ុន្តែបញ្ហានោះគឺថា វាមិនមានអាហារណាដែលគ្មានកាឡូរីនឹងមិនធ្វើឲ្យឡើងទម្ងន់សោះ។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា មានអាហារជាច្រើនដែលមិនមានកាឡូរីច្រើន ហើយអាចញ៉ាំបានច្រើន ដោយមិនបាច់ភ័យរឿងឡើងទម្ងន់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអាហារមួយចំនួនដែលអាចឲ្យអ្នកញ៉ាំបានកាន់តែច្រើន ហើយមិនអាចឡើងគីឡូថែមទៀត៖
ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមប្រហែលជាជួយកុំឲ្យឈឺ គឺជាការពិតមែន ព្រោះថាផ្លែឈើមួយនេះត្រូវបានគេស្គាល់ថា ជួយដល់ការរំលាយអាហារ ខណៈពេលកំពុងតែធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតផង។ ផ្លែប៉ោមផ្ទុកទៅដោយជាតិប៉ូតាស្យូមយ៉ាងច្រើន ព្រមទាំងវីតាមីន C ហើយវាមានកាឡូរីតែ ៥០ប៉ុណ្ណោះ។
សាឡាត់
មានហេតុផលមួយដែលបញ្ជាក់ថា ការញ៉ាំសាឡាត់ច្រើនតែត្រូវបានគេណែនាំឲ្យអ្នកដែលចង់ញ៉ាំអាហារមានសុខភាពល្អ ឬព្យាយាមសម្រកទម្ងន់ ហើយរឿងនេះជាការពិតមែន ដោយសារតែសាឡាត់មានអាស៊ីតហ្វូលិកច្រើន។ ស្លឹករបស់សាឡាត់មានតែ ៣កាឡូរីប៉ុណ្ណោះ ដូច្នេះមានន័យថាអ្នកអាចញ៉ាំច្រើនបំផុតតាមតែចិត្តចង់ដោយមិនបាច់ភ័យរឿងគីឡូឡើងឡើយ។
ផ្កាខាត់ណា
ផ្កាខាត់ណាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ផង និងសារធាតុ Phytochemicals ផង ដែលវាសុទ្ធសឹងតែសំខាន់សម្រាប់សុខភាព។ វាក៏ត្រូវបានគេស្គាល់ថា សម្បូរទៅដោយជាតិសរសៃ វីតាមីន Folate វីតាមីន C និង K។ សម្រាប់ការញ៉ាំផ្កាខាត់ណាមួយពេល អ្នកទទួលបានត្រឹមតែ ២៥កាឡូរីប៉ុណ្ណោះ ដូច្នេះវានឹងមិនអាចញ៉ាំរហូតដល់ឡើងទម្ងន់បានឡើយ។
ត្រសក់
ជម្រើសមួយផ្សេងទៀតដែលអ្នកអាចពិចារណាទៅលើការបង្ការកុំឲ្យឡើងទម្ងន់បានគឺការញ៉ាំត្រសក់នេះឯង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បន្លែមួយនេះមានកាឡូរីទាបណាស់ តែមានជាតិទឹកច្រើន និងអាចរំលាយជាតិខ្លាញ់ដែលលើសក្នុងរាងកាយបាន ព្រមទាំងបង្ការការហើមពោះទៀត៕