ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលនាំកូនទៅដើរលេងខាងក្រៅ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនដែលមានអាយុក្រោម៣ឆ្នាំ មិនគួរនាំគេទៅដើរលេងផ្លូវឆ្ងាយឡើយ ព្រោះអាចធ្វើឲ្យអ្នកពិបាកមើល ថែមទាំងអាចប៉ះពាល់ដល់សុខភាពរបស់កូនផងដែរ។
- កូនដែលទើបតែឈឺរួច ហើយជាសះស្បើយ អ្នកមិនគួរនាំកូនទៅដើរលេងឡើយ ព្រោះអាចធ្វើឲ្យជំងឺកូនកើតឡើងម្តងទៀត ដោយពិបាកអ្នកនាំគេទៅមន្ទីរពេទ្យណាស់។
- ប្រសិនជាអ្នកនាំកូនចេញក្រៅដើរលេង អ្នកគួរតែត្រៀមប្រអប់ថ្នាំ និងរបស់របរផ្សេងទៀតឲ្យគ្រប់ ទើបអាចការពារសុវត្ថិភាពរបស់កូនអ្នកបានគ្រប់ពេល។
- នៅពេលដែលអ្នកនាំកូនចេញក្រៅដើរលេង អ្នកគួរតែយកទឹកកូនទៅឲ្យច្រើន ដោយឲ្យកូនញ៉ាំទឹកឲ្យច្រើន ទើបសុខភាពកូនមិនទ្រុឌទ្រោម ដោយធ្វើឲ្យអ្នកអាចដើរលេងបានគ្រប់កន្លែង។
- អ្នកគួរតែត្រៀមខោអាវឲ្យកូនបានផ្លាស់ប្តូរ ព្រោះជួនកាលអាចត្រូវការខោអាវ។ ដូចនេះ អ្នកគួរតែត្រៀមទុកមុនឲ្យបានគ្រប់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូន។ ជាពិសេស អ្នកក៏អាចដើរលេងបានយ៉ាងសប្បាយរីករាយផងដែរ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855