ការកើតដំបៅនៅប្រអប់ជើងគឺជារឿងដែលកើតឡើងជាញឹកញាប់ចំពោះអ្នកជំងឺទឹកនោមផ្អែម។ បើសិនជាមិនមានការព្យាបាល ឬគ្រប់គ្រងបានល្អទេ អ្នកជំងឺអាចប្រឈមនឹងការកាត់ជើងបាន។ តាមពិតទៅ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុនាំមុខគេដែលនាំឲ្យមានការកាត់អាវៈយវៈច្រើនជាងគេនៅពេលមិនមានការបាក់បែកឆ្អឹងទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុដូច្នេះហើយ ខ្ញុំសូមណែនាំអំពីគន្លឹះក្នុងការជួយបន្ថយការប្រឈមនឹងការកើតដំបៅនៅប្រអប់ជើងដូចខាងក្រោមនេះ៖
- ចូរចៀសវាងការជក់បារី និងញ៉ាំគ្រឿងស្រវឹង
- ចូរថែរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងឈាមឲ្យនៅធម្មតា
- ចូរគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យនៅធម្មតា
- ចូរពាក់ស្បែកជើង និងស្រោមជើងគ្រប់ពេល
- ចូរពិនិត្យប្រអប់ជើងជាទៀងទាត់ក្រែងមានដំបៅ ឬអ្វីខុសធម្មតា(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាមានដំបៅនៅប្រអប់ជើងហើយ ចូរធ្វើយ៉ាងណាលាងសម្អាតវាឲ្យបានស្អាតល្អ និងរុំឲ្យបានជិតៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855