ជារៀងរាល់ថ្ងៃ មនុស្សពេញវ័យម្នាក់ត្រូវការនោមប្រហែល មួយលីត្រកន្លះចេញពីប្លោកនោម។ ការថែរក្សាប្លោកនោមឲ្យមានសុខភាពល្អ អាចនឹងជួយបង្កាការបង្ករោគ និងការលេចនោមដោយមិនដឹងខ្លួនបាន ដែលរឿងនេះងាយនឹងកើតឡើងជាញឹកញាប់នៅពេលអាយុកាន់តែច្រើនណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីរក្សាប្លោកនោមកាន់តែមានសុខភាពល្អ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកធម្មតា។ មនុស្សភាគច្រើនគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវជារៀងរាល់ថ្ងៃ
- ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន
- ឈប់ជក់បារី
- ចូរថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
- ចូរហាត់ប្រាណជាទៀងទាត់
- ចូរចៀសវាងការទប់ទឹកនោមក្នុងប្លោកនោមច្រើនពេកបើសិនជាអាចធ្វើបាន
- ចូរនោមឲ្យអស់ៗពេលនោមម្តងៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរនោមចេញក្រោយពីរួមភេទរួចដើម្បីបញ្ចេញចោលនូវបាក់តេរីទាំងឡាយដែលអាចចូលទៅក្នុងបង្ហួរនោមអ្នក៕