ទឹកកាមគ្រាន់តែជាសារធាតុរាវមួយប្រភេទដែលមានលក្ខណៈស្អិតៗ ដូចក្រែម ពណ៌លឿងខ្ចី ដែលបង្កើតឡើងដោយមេជីវិតឈ្មោល ជាមួយនឹងទឹករំអិលចេញពីក្នុងក្រពេញប្រូស្តាត ឬហៅថា Seminal Plasma។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់មេជីវិតឈ្មោលវិញមានប្រហែល ១ ទៅ ៥ភាគរយប៉ុណ្ណោះក្នុងទឹកកាមដែលចេញម្តងៗ។ ចំណែកជាតិទឹក Seminal Plasma វិញ មានប្រហែល ៨០ភាគរយឯណោះ។
តើមានសុវត្ថិភាពទេក្នុងការលេបទឹកកាម?
ការលេបទឹកកាមគឺមិនមានគ្រោះថ្នាក់អ្វីទាំងអស់។ ប៉ុន្តែក្នុងករណីកម្របំផុតនោះគឺថា អ្នកខ្លះអាចមានបញ្ហាអាឡែហ្ស៊ីនឹងទឹកកាមដែរ។
ទឹកកាមសម្បូរប្រូតេអ៊ីនមែនទេ?
វាមិនប្រាកដទេ ហើយក៏មានការប្រែប្រួលពីបុរសម្នាក់ទៅបុរសម្នាក់ទៀតដែរ ដោយយោងទៅតាមកត្តាជាច្រើនដូចជាង អាយុ និងសុខភាពគេផ្ទាល់។ ប៉ុន្តែជាតិប្រូតេអ៊ីនមានតិចតួចប៉ុណ្ណោះ ប្រហែលមួយភាគ២០ទេនៃទឹកកាមទាំងអស់។
តើទឹកកាមមានរសជាតិដូចម្តេចទៅ?
ត្រង់ចំណុចនេះគេមិនទាន់មានការបកស្រាយណាមួយបញ្ជាក់ថា ទឹកកាមមានរសជាតិបែបណាឡើយ ដោយសារតែវាអាចប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។ ថ្វីបើវាមិនមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងរបបអាហារចំពោះរសជាតិទឹកកាមក៏ដោយ តែក៏មានអាហារមួយចំនួនអាចធ្វើឲ្យទឹកកាមប្រែរសជាតិទៅតាមវាដែរ។ និយាយរួមគឺញ៉ាំអីច្រើន មានរសជាតិដូចហ្នឹងតែម្តង។
តើទឹកកាមមានក្លិនបែបណាទៅ?
រឿងនេះមិនសូវខុសគ្នានឹងរសជាតិទេ ក្លិនរបស់ទឹកកាមអាចប្រែប្រួលច្រើនអាស្រ័យទោតាមកាលៈទេសៈដូចជា របបអាហារ សុខភាព និងអនាម័យ។ តែភាគច្រើនក្លិនរបស់ទឹកកាមមានលក្ខណៈដូចទឹកសម្អាត។ និយាយរួមទឹកកាមត្រូវបានបង្កើតឡើងដោយមានការកំណត់ពីកម្រិត pH ដើម្បីអាចឲ្យមេជីវិតឈ្មោលរស់បាន។ វាមិនខុសគ្នានឹងទ្វារមាសស្រ្តីឡើយ ដោយជាធម្មតាមានលក្ខណៈអាស៊ីតច្រើន តែទឹកកាមមានលក្ខណៈណឺត ឬអាលកាឡាំងបន្តិច។ ម៉្យាងវិញទៀត បើសិនជាទឹកកាមមានក្លិនដូចឆ្អាបត្រី នោះវាអាចដោយសារតែកត្តាពីខាងក្រៅទៅវិញទេ។
តើវាពិតជាអ្វីដែលធ្វើឲ្យមានអារម្មណ៍ល្អមែនទេ?
មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកកាមមានអាចមានសមាសធាតុប្រឆាំងនឹងការបាក់ទឹកចិត្តបែបធម្មជាតិ។ តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ស្រ្តីដែលប៉ះពាល់នឹងទឹកកាមដោយផ្ទាល់ ឃើញថាមានអារម្មណ៍ល្អជាងមុន និងមិនសូវមានអាការៈនៃការបាក់ទឹកចិត្តឡើយ។
តើវាមានប្រយោជន៍អ្វីផ្សេងទៀតដែរទេ?
វាមិនសូវខុសគ្នានឹងការសិក្សាមួយចំនួនឡើយថា ការលេបទឹកកាមអាចបន្ថយការថប់អារម្មណ៍ និងធ្វើឲ្យមានអារម្មណ៍ល្អ ហើយខ្លះទៀតនិយាយថា ការលេបទឹកកាមអាចជួយដល់សុខភាពនៃការមានផ្ទៃពោះថែមទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមការសិក្សាបានឲ្យដឹងថា ស្រ្តីដែលប៉ះពាល់នឹងមេជីវិតឈ្មោលរយៈពេលយូរ ទាំងមុន និងក្នុងពេលមានផ្ទៃពោះ ទំនងជាមិនសូវកើតបញ្ហាត្រៀមក្រឡាភ្លើងនោះទេ។
តើការលេបទឹកកាមអាចធ្វើឲ្យកើតជំងឺកាមរោគដែរទេ?
វាមិនខុសគ្នានឹងការរួមភេទដោយមិនបានការពារផ្សេងៗទៀតឡើយ ការលេបទឹកកាមអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺកាមរោគបាន។ បើមិនមានការការពារទេ ការបង្ករោគដោយបាក់តេរីដូចជា ជំងឺប្រមេះទឹកបាយ និងទឹកថ្លាអាចកើតឡើងនៅបំពង់ករបាន។ ការបង្ករោគដោយវីរុសស្បែកប៉ះស្បែកដូចជា ជំងឺប៉េសអាចកើតឡើងដោយសារតែលេបទឹកកាមដែរ។ ដូច្នេះមុនពេលអ្នក និងដៃគូរសម្រេចចិត្តរួមភេទដោយមិនមានការការពាររួមទាំងការប្រើមាត់រួមភេទនោះ ចូរប្រាកដថា អ្នកបាននិយាយគ្នាអំពីការធ្វើតេស្តឈាមរកមើលជំងឺកាមរោគចុងក្រោយរួចហើយ៕