មនុស្សគ្រប់គ្នាដឹងហើយថា បន្លែគឺផ្តល់សុខភាពដល់មនុស្សយើង ដូច្នេះហើយទើបការញ៉ាំបន្លែមិនបង្កបញ្ហាអ្វីទេ តែមានប្រយោជន៍ច្រើនដូចជា បន្ថយការទល់លាមក ធាត់ជ្រុល ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាអកុសល ការញ៉ាំបន្លែអាចជាដើមហេតុនាំឲ្យឈឺពោះលើមនុស្សមួយចំនួន។ បើសិនជាអ្នកជាមនុស្សម្នាក់ដែលឈឺពោះក្រោយញ៉ាំបន្លែដែរនោះ អ្នកកំពុងតែអានអត្ថបទត្រឹមត្រូវហើយ ព្រោះខ្ញុំនឹងបង្ហាញអំពីហេតុផលមួយចំនួននៅពីក្រោយការឈឺពោះនេះដូចខាងក្រោម៖

ជាតិសរសៃច្រើនពេក

វាមិនមានអ្វីជាអាថ៌កំបាំងឡើយដែលថា ជាតិសរសៃគឺល្អសម្រាប់ពោះវៀន និងជួយបញ្ចេញចោលនូវកាកសំណល់រំលាយអាហារមិនចាំបាច់ចោលបាន។ ប៉ុន្តែកាលណាញ៉ាំជាតិសរសៃច្រើនពេកអាចធ្វើឲ្យពិបាកដល់ការរំលាយអាហារដែរ ជាពិសេសមនុស្សដែលមិនធ្លាប់ញ៉ាំអាហារមានជាតិសរសៃច្រើន ហើយស្រាប់តែញ៉ាំច្រើនភ្លាមៗតែម្តង។ 

ញ៉ាំបន្លែឆៅ

ជាតិសរសៃគឺជាកាបូអ៊ីដ្រាតមួយប្រភេទដែលអង់ស៊ីមរំលាយអាហារមិនអាចរំលាយបាន។ ក្រៅពីការញ៉ាំបន្លែច្រើនៗ ការញ៉ាំបន្លែឆៅក៏អាចធ្វើឲ្យមនុស្សមួយចំនួនឈឺពោះបានដែរ។ អ្នកជំនាញនិយាយថា បន្លែឆៅផ្ទុកទោដោយជាតិសរសៃមួយប្រភេទឈ្មោះថា Cellulose ហើយវាក៏ជាសារធាតុមយយសម្រាប់បង្កើតជាជញ្ជាំងរបស់កោសិកាបន្លែដែរ។ Cellulose អាចមានសភាពរឹងខ្លាំង ដែលជាហេតុនាំឈឺពោះខ្លាំងក្រោយពីញ៉ាំបន្លែឆៅច្រើនពេក។ ដូច្នេះយកល្អគួរតែញ៉ាំបន្លែឆ្អិនវិញ។

ចង្កោមរោគសញ្ញារលាកពោះវៀន

ចង្កោមរោគសញ្ញារលាកពោះវៀនកើតឡើងក្នុងពោះវៀនធំ។ អ្នកដែលមានបញ្ហានេះគួរតែចៀសវាងអាហារដែលបង្កបញ្ហា ជាពិសេសអាហារសម្បូរទៅដោយ Fermentable Oligosaccharides, Disaccharides, Monosaccharides និង Polyols (FODMAPs)។ បន្លែមួយចំនួនដែលសម្បូរទៅដោយសារធាតុនេះមានដូចជា ម្ទេសប្លោក ការ៉ុត ផ្កាខាត់ណា សណ្តែកពណ៌បៃតង ត្រសក់ ខ្ទឹមស សាឡាត់ ខ្ទឹមបារាំង និងប៉េងប៉ោះ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានអាការៈឈឺពោះ ហើមពោះខ្លាំង និងរាករូស ឬទល់លាមក យកល្អគួរតែចៀសវាងអាហារខាងលើ ព្រោះវាជាអាការៈនៃចង្កោមរោគសញ្ញារលាកពោះវៀនហើយ។ 

រៀបចំអាហារមិនបានល្អ

ពេលខ្លះ ការបន្ថែមរបស់ច្រើនទៅក្នុងបន្លែរបស់អ្នកក៏អាចធ្វើឲ្យឈឺពោះដែរ។ ឧទាហរណ៍ ការដាក់ជាតិប្រៃច្រើនពេកអាចធ្វើឲ្យហើមពោះ ហើយវាក៏ជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ឈឺៗក្នុងពោះបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីខ្លះ ការឈឺពោះអាចដោយសារតែការញ៉ាំបន្លែដែលមានមេរោគ និងធ្វើឲ្យមានអាការៈពុលចំណីតែម្តង។ ហេតុដូច្នេះហើយ កុំភ្លេចលាងសម្អាតបន្លែឲ្យបានស្អាតជាមុនសិនមុននឹងទទួលទាន៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង