មនុស្សជាច្រើនបានដឹងរួចមកហើយថា ទឹកក្រូចឆ្មាអាចជាភេសជ្ជៈដំបូងគេសម្រាប់ពេលវេលាពេលព្រឹកដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អត្ថប្រយោជន៍ធំៗដែលទឹកក្រូចឆ្មាអាចផ្តល់ចំពោះសុខភាពនោះមានដូចជា៖

  • បន្ថយការប្រឈមនឹងការបង្ករោគដោយសារតែវាផ្ទុកទៅដោយវីតាមីន C ក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
  • ពង្រឹងដល់សុខភាពស្បែក និងសម្រស់ ដោយសារតែវាជួយជំរុញដល់ការច្រោះជាតិពុល និងបង្កើនការសំយោគកូឡាជែនដល់ស្បែក
  • បង្កើនសមត្ថភាពក្នុងការរំលាយអាហារកាន់តែល្អ ដោយសារតែវាជួយសម្អាតថ្លើម និងផ្លូវក្រពះពោះវៀនបាន
  • ជួយសម្រកទម្ងន់ជាពិសេសនៅពេលញ៉ាំវាជាទឹកក្តៅឧណ្ហៗដំបូងគេនៅពេលព្រឹក
  • បន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោម ដោយសារតែវាអាចបន្ថយកម្រិតអាស៊ីតរបស់ទឹកនោមបាន
  • បន្ថយការប្រឈមនឹងជំងឺបេះដូងដោយសារតែវាមានសមត្ថភាពបញ្ចុះសម្ពាធឈាម។ 

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចៀសវាងការញ៉ាំទឹកក្រូចឆ្មា៖

  • កំពុងតែមានបញ្ហាច្រាលអាស៊ីតក្រពះ ឬភើជាញឹកញាប់
  • មានដំបៅពងបែកធ្ងន់ធ្ងរក្នុងមាត់ស្រាប់
  • មានបញ្ហាស្រាវធ្មេញ
  • កំពុងតែខ្សោះជាតិទឹកក្នុងខ្លួន។ 

ដោយសារតែហេតុផលខាងលើនេះហើយ យកល្អអ្នកគួរតែញ៉ាំទឹកក្រូចឆ្មាក្នុងកម្រិតមធ្យមបានហើយ ព្រោះកម្រិតប៉ុណ្ណេះអាចរក្សាសុខភាពរាងកាយ និងបង្គ្រប់ជាតិទឹកក្នុងខ្លួនបានហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាមួយគ្នានេះដែរ យកល្អគួរតែសម្គាល់ថា វាមិនមែនជារឿងល្អដែលត្រូវការពឹងលើទឹកក្រូចឆ្មាដើម្បីព្យាបាលជំងឺទេ ជាពិសេសនៅពេលមានការអនុញ្ញាតិពីគ្រូពេទ្យតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង