វត្តមានឈាមក្នុងលាមកអាចបញ្ជាក់ថា មានរបួសក្នុងពោះវៀន ឬមានអ្វីមួយខុសធម្មតា។ ដូច្នេះយកល្អគួរតែឲ្យគ្រូពេទ្យធ្វើការវាយតម្លៃទៅលើស្ថានភាពនេះឲ្យបានលឿនផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុដែលអាចជាប់ទាក់ទងនឹងការធ្លាក់ឈាមតាមលាមកនេះមានដូចជា៖
- មានភាពមិនធម្មតាក្នុងសរសៃឈាម ឬមានការរហែកក្រសាលគូថ
- មានដំបៅក្នុងពោះវៀនតូច រលាកក្រពះ ឬហូរឈាមក្នុងក្រពះ
- លំហូរឈាមទៅចិញ្ចឹមពោះវៀនមិនគ្រប់គ្រាន់
- មានរបួសក្នុងផ្លូវក្រពះពោះវៀន
- រហែកក្រសាលគូថ មហារីកពោះវៀនធំ ឬមានដុំប៉ូលីពក្នុងពោះវៀនធំ
- ជំងឺឬសដូងបាត
- ជំងឺរលាកក្នុងពោះវៀន
- មានការបង្ករោគក្នុងពោះវៀន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានដុំសាច់ក្នុងពោះវៀនតូច៕