ការចាស់ទៅតាមអាយុគឺជាដំណើរការណ៍របស់ធម្មជាតិដែលយើងមិនអាចទប់ស្កាត់បាន ប៉ុន្តែការដែលធ្វើឲ្យជីវិតរស់នៅកាន់តែងាយស្រួលក៏មិនមែនជារឿងពិបាកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើការចូលនិវត្តន៍ដោយសារតែអាយុច្រើនធ្វើឲ្យអ្នកមិនសូវខ្វាយខ្វល់ច្រើនក៏ដោយ តែការកង្វះសកម្មភាពសំខាន់ៗអាចធ្វើឲ្យអ្នកប្រឈមនឹងភាពភ្លេចភ្លាមងច្រើនបាន។ ដូច្នេះដើម្បីរក្សាភាពចងចាំនៅតែល្អដដែល យកល្អគួរតែបញ្ចូលសកម្មភាពទាំងអស់ខាងក្រោមនេះក្នុងទម្លាប់ប្រចាំថ្ងៃផង៖
លេងហ្គេមគូសពាក្យ
សកម្មភាពដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីបង្កើនការចងចាំ គឺលេងហ្គេមគូសអក្សរផ្គុំពាក្យ។ ហ្គេមមួយនេះនឹងជួួយខួរក្បាលដូចជាការហាត់ប្រាណអ៊ីចឹងដែរ។ ហ្គេមនេះអ្នកអាចទាញយកបានយ៉ាងស្រួលក្នុងទូរស័ព្ទឆ្លាតវៃនាពេលបច្ចុប្បន្ននេះ។
ប្រើប្រាស់ទម្លាប់ផ្សេងមួយ
បើសិនជាអ្នកកំពុងតែបើកឡានផ្ទាល់ខ្លួន ដូច្នេះហើយអ្វីបានជាអ្នកមិនព្យាយាមធ្វើដំណើរផ្សងព្រេងខ្លះ និងព្យាយាមសាកល្បងមធ្យោបាយដែលថ្មីៗទៅ? ការប្រើប្រាស់ទម្លាប់ដដែលៗរាល់ថ្ងៃអាចជារឿងធុញទ្រាន់ តែអ្នកអាចប្រើមធ្យោបាយអ្វីផ្សេងដើម្បីផ្លាស់ប្តូរទម្លាប់នេះទៅជាអ្វីផ្សេង តែទទួលបានផលដូចធម្មតាបាន។
អានសៀវភៅថ្មីៗ
ការអានសៀវភៅគឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការជួយឲ្យខួរក្បាលធ្វើការកាន់តែល្អ ប៉ុន្តែបើសិនជាអ្នកពិតជាចង់ជមន្នះអ្វីដែលពិបាកមែន ចូរអានសៀវភៅដែលអ្នកមិនធ្លាប់អានសោះ។ ដូច្នេះព័ត៌មានថ្មីៗដែលអ្នកយល់ដឹងអាចនឹងជំរុញដល់ខួរក្បាលធ្វើការកាន់តែល្អ និងបង្កើនការចងចាំថែមទៀត។
លេងហ្គេមផ្គូរផ្គងរូបភាព
សកម្មភាពជំរុញដល់ខួរក្បាលមួយនេះនឹងជួយសម្រួចដល់ការចងចាំកាន់តែល្អ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) កាលណាអ្នកមើលឃើញអ្វីដែលត្រូវគ្នាហើយ ផ្គូរផ្គងគ្នាបានត្រឹមត្រូវទៀតនោះមានន័យថា ខួរក្បាលអ្នកកំពុងតែធ្វើការកាន់តែលឿនហើយ។ នេះគឺជារឿងល្អសម្រាប់ទាញការចងចាំរបស់អ្នកត្រឡប់មកវិញ៕