រាងកាយមនុស្សយើងត្រូវការសម្រាកដើម្បីបញ្ចូលថាមពល និងជួសជុលនូវអ្វីដែឡខូចខាត ប៉ុន្តែជាមួយនឹងកិច្ចការងាររវល់ពេក ឬរវល់ជាងធម្មតា យើងច្រើនតែគេងបានតិច និងមិនគ្រប់គ្រាន់ទេ។ ថ្វីបើយើងដឹងហើយថា ការគេងមិនគ្រប់គ្រាន់គឺជារឿងមិនល្អក៏ដោយ តែយើងពិតជាមិនបានដឹងថានឹងមានអ្វីកើតឡើងខ្លាំងចំពោះខ្លួនយើងឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកប្រហែលគ្រាន់តែដឹងថា ការគេងមិនបានគ្រប់អាចបង្កជាអាការៈ ឃ្លានជាប់ និងអារម្មណ៍មិនល្អ ជាដើម។ ប៉ុន្តែខាងក្រោមនេះគឺជាអ្វីដែលនឹងកើតឡើងចំពោះខួរក្បាលអ្នកបើសិនជាអ្នកខកខានមិនបានគេង ឬគេងមិនគ្រប់គ្រាន់៖
១. ខ្សោយការចងចាំ
នៅពេលគេងមិនគ្រប់ ខួរក្បាលនឹងមិនអាចទាញការចងចាំឲ្យបានល្អឡើយដោយសារតែការងាររបស់វាត្រូវបានខូចខាត និងមិនត្រូវបានជួសជុលក្នុងពេលគេង។ ដូច្នេះអ្នកនឹងអាចកង្វះការបកស្រាយអ្វីមួយច្បាស់លាស់បាន។
២. ខឹង
គេងមិនគ្រប់អាចធ្វើឲ្យខួរក្បាលគិតតែរឿងអវិជ្ជមាន រហូតធ្វើឲ្យអ្នកឆាប់ខឹងខ្លាំងណាស់។ រឿងនេះអាចដោយសារតែការរំខានក្នុងការទំនាក់ទំនងរវាងតំបន់ខួរក្បាលនីមួយៗ។
៣. ស្រមើស្រមៃប្តេសផ្តាស(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខួរក្បាលដែលសម្រាកបានគ្រប់គ្រាន់គឺអាចស្វែងយល់នូវអ្វីដែលជាការពិត ហើយក៏មិនអាចគិតទៅលើអ្វីដែលមិនសំខាន់ច្រើនពេកដែរ។ ប៉ុន្តែនៅពេលអ្នកគេងមិនគ្រប់គ្រាន់ ខួរក្បាលអាចនឹងបើកទ្វារធំទទួលយកនូវរឿងជាច្រើនរហូតដល់ស្រមើស្រមៃលើអ្វីដែលមិនមែនជាការពិតច្រើនទៅវិញបាន។
៤. ភ្លេចភ្លាំងច្រើន
ការគេងមិនបានគ្រប់អាចធ្វើឲ្យអ្នកងាយនឹងភ្លេចភ្លាំងច្រើនជាងធម្មតា ដោយសារតែវាប៉ះពាល់ដល់ការរៀនសូត្រផង និងការចងចាំផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការដែលគេងបានគ្រប់គ្រាន់ យើងនឹងជំរុញដល់សមត្ថភាពរបស់ខួរក្បាលរក្សាទុកនូវព័ត៌មានមានប្រយោជន៍ជាច្រើនក្នុងខួរក្បាលដើម្បីប្រើប្រាស់នៅថ្ងៃអនាគត់។
៥. និយាយឡុលៗ
ខួរក្បាលក្លែបសៀតស្កាធ្វើការធម្មតានៅពេលយើងគេងបានគ្រប់គ្រាន់ ប៉ុន្តែនៅពេលយើងចាប់ផ្តើមគេងមិនបានគ្រប់ អ្នកនឹងសម្គាល់ឃើញថា សម្លេងដែលអ្នកនិយាយមានលក្ខណៈឡុលៗ ឬត្រដិត ហើយក៏អាចនឹងពិបាកប្រើប្រាស់ពាក្យនិយាយដែរ។ រឿងនេះកើតឡើងបានលុះត្រាតែមិនបានគេងសោះរយៈពេលច្រើនថ្ងៃ៕