ការធ្លាក់ឈាមក្រោយពីរួមភេទតាមរន្ធគូថរួចជាធម្មតាមិនមែនជាមូលហេតុដែលត្រូវបារម្ភឡើយ។ មនុស្សភាគច្រើនធញលាប់មានការធ្លាក់ឈាមរឹមពីមួយថ្ងៃទៅមួយថ្ងៃដែរតាមរន្ធគូថ។ បើសិនជាអ្នកកំពុងតែជួបបញ្ហាធ្លាក់ឈាមច្រើនៗវិញ វាអាចជាសញ្ញាមួយនៃជំងឺក្នុងខ្លួន ឬមានរបួសអ្វីកើតឡើងក្នុរន្ធគូថហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្លាក់ឈាមក្រោយពីរួមភេទតាមរន្ធគូថរួចច្រើនតែបណ្តាលមកពីការកកិតខ្លាំងពេក ប្រើវិធីរួមភេទខ្លាំងពេក ឬដាច់ដោចសាច់រន្ធគូថដោយសារតែក្រចកដៃ។
មូលហេតុញឹកញាប់ដែលនាំឲ្យធ្លាក់ឈាមក្រោយរួមភេទតាមរន្ធគូថរួច៖
- ការរហែកក្រសាលគូថ
- ការរីកធំរបស់សរសៃវ៉ែន ឬជំងឺឬសដូងបាត
- មានឬសនៅរន្ធគូថ
- ជាការទល់លាមកស្រួចស្រាវ ឬរ៉ាំរ៉ៃ
មូលហេតុដែលមិនសូវជួប៖
- មានពងបែកដោយសារតែជំងឺប៉េសនៅរន្ធគូថ
- មានជំងឺ Lymphogranuloma Venereum
បើសិនជាអ្នកកំពុងតែជួបបញ្ហាហូរឈាមតិចៗក្រោយពីរួមភេទតាមរន្ធគូថរួច អ្នកគ្រាន់តែព្យាយាមធ្វើរឿងខាងក្រោមនេះដើម្បីបញ្ឈប់ការរួមភេទ និងជួយឲ្យរន្ធគូថស្រួលបួលវិញ៖
- អង្គុយត្រាំក្នុងទឹកអំបិល៖ ការធ្វើបែបនេះនឹងជួយផ្តល់ផាសុកភាព និងបំបាត់អាការៈនៃជំងឺឬសដូងបាត ដំបៅជំងឺប៉េសនៅរន្ធគូថ រលាករន្ធគូថ និងរហែកក្រសាលគូថ។ ក្រោយពីលាយទឹកអំបិលក្តៅឧណ្ហៗរួច ចូរអង្គុយត្រាំក្នុងទឹកនេះប្រហែល ១០ ទៅ ២០នាទី។ ចូរធ្វើវាជារៀងរាល់ថ្ងៃរហូតដល់បាត់រោគសញ្ញា។
- លាបថ្នាំបំបាត់ការឈឺចាប់៖ ការឈឺចាប់តិចតួចក៏អាចកើតឡើងជាមួយនឹងការហូរឈាមដែរ ដូច្នេះអ្នកអាចទិញក្រែមលាបបំបាត់ការឈឺចាប់នៅជុំវិញរន្ធគូថ ជាពិសេសកន្លែងដែលឈឺតែម្តង។ យកល្អអ្នកគួរតែជ្រើសរើសថ្នាំលាបណាដែលលាបទៅអាចជួយឲ្យស្ពឹក និងបន្ថយការឈឺចាប់។
- លេបថ្នាំបន្ទន់លាមក៖ ខណៈពេលដែលរន្ធគូថកំពុងតែជា ចូរពិចារណាប្រើថ្នាំបន្ទន់លាមកខ្លះដើម្បីឲ្យស្រួលក្នុងការបន្ទោបង់។ រឿងនេះនឹងបន្ថយសម្ពាធទៅលើជាលិការន្ធគូថ និងបន្ថយឱកាសនៃការហូរឈាមថែមទៀត។ យ៉ាងណាមិញ ចូរប្រាកដថា អ្នកបានញ៉ាំទឹកច្រើនហើយបើសិនជាកំពុងតែញ៉ាំថ្នាំបន្ទន់លាមក។
- ញ៉ាំអាហារសម្បូរជាតិសរសៃ៖ ការទល់លាមកច្រើនតែនាំឲ្យលាមករឹង និងពិបាកបន្ទោបង់។ រឿងនេះអាចបង្កការរលាកដល់រន្ធគូថ និងបង្កើនឱកាសនៃការធ្លាក់ឈាមទៀតក្រោយពីរួមភេទតាមរន្ធគូថរួច។ យ៉ាងណាមិញ ការញ៉ាំអាហារសម្បូរជាតិសរសៃអាចជួយបំបាត់ការទល់លាមក និងជួយឲ្យបន្ទោបង់បានទៀងទាត់ទៀត។ អាហារសម្បូរជាតិសរសៃមានដូចជា ផ្លែឈើស្រស់ បន្លែ និងគ្រាប់ធញ្ញជាតិ។
ពេលដែលត្រូវទៅជួបពេទ្យ
ការហូរឈាមតិចតួចជាធម្មតាមិនមែនជាអ្វីដែលត្រូវបារម្ភឡើយ។ ការធ្លាក់ឈាមរឹមៗច្រើនតែបាត់ទៅវិញក្នុងរយៈពេលមួយថ្ងៃពីរក្រោយ។ ចូរឲ្យពេទ្យព្យាបាលបើសិនជាការធ្លាក់ឈាមកើតឡើងយូរជាងពីរថ្ងៃ ឬកាន់តែធ្លាក់ច្រើនទៅៗ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាអ្នកធ្លាប់មានការធ្លាក់ឈាមច្រើនៗ ឬឈឺចាប់ខ្លាំងក្លាភ្លាមៗក្រោយពីរួមភេទតាមរន្ធគូថរួច។ ការឈឺចាប់ធ្ងន់ធ្ងរ និងធ្លាក់ឈាមខ្លាំងៗច្រើនតែបង្កឡើងដោយជំងឺណាមួយក្នុងខ្លួន ឬមានរបួស ហើយរឿងនេះត្រូវតែឲ្យគ្រូពេទ្យពិនិត្យ៕