អាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺគ្មានភាពកៃឆ្នៃដែលមានដូចជា បន្លែ និងផ្លែឈើស្រស់ៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលអ្នកញ៉ាំអាហារទាំងនេះ វានឹងជួយបង្កើនថាមពលដល់រាងកាយផង និងផ្តល់ជីវជាតិដែលរាងកាយត្រូវការថែមទៀត ដើម្បីកាត់បន្ថយផលវិបាកនានារបស់ជំងឺនេះដូចជា ជំងឺគាំងបេះដូង។ 

ខាងក្រោមនេះគឺជាប្រភេទអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរតែអាចញ៉ាំបានដើម្បីពង្រឹងដល់សុខភាពទូទៅ៖ 

ផ្លែប៉ោម

តាមការសិក្សាបានរកឃើញថា ការញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែរយៈពេល ៤សប្តាហ៍អាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់បានរហូតដល់ ៤០ភាគរយ។ នេះដោយសារតែអង់ទីអុកស៊ីដង់ក្នុងផ្លែប៉ោមមានឥទ្ធិពលពីសេសចំពោះកូឡេស្តេរ៉ុលអាក្រក់តែម្តង។ 

ប្រូខូលី

បន្លែពណ៌បៃតងមួយនេះមានសារធាតុមួយឈ្មោះថា Sulforaphane ដែលមាននាទីប្រឆាំងនឹងការរលាកបានច្រើនប្រភេទ ហើយក៏អាចការពារសរសៃឈាមពីការខូចខាតរបស់បេះដូងសរសៃឈាមលើអ្នកជំងឺទឹកនោមផ្អែមទៀត។ 

ខ្ទឹមស

ការសិក្សាជាច្រើនបានបង្ហាញថា វាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម ការរលាក និងកូឡេស្តេរ៉ុលអាក្រក់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ ក្រៅពីនេះវាក៏អាចបញ្ចុះសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ 

ដំឡូងជ្វា

ដំឡូងជ្វាអាចបន្ថយកម្រិតជាតិស្ករក្នុងគ្រាប់ឈាម HbA1c ពី ០,៣០ ទៅ០,៥៧ភាគរយ និងបញ្ចុះជាតិស្ករក្នុងឈាមនៅពេលមិនញ៉ាំអាហារបានពី ១០ ទៅ១៥លេខដែរ។ ដំឡូងនេះមានសារធាតុ Anthocyanins ដែលជាសារធាតុបំពាក់ពណ៌បែបធម្មជាតិមួយធ្វើឲ្យដំឡូងជ្វាមានពណ៌លឿងចាស់។ 

ស្ត្របឺរី

ផ្លែឈើប្រភេទនេះមានអង់ទីអុកស៊ីដង់ Anthocyanins ខ្ពស់ដែលធ្វើឲ្យវាទៅជាពណ៌ក្រហម។ សារធាតុនេះដែរអាចបន្ថយកម្រិតអាំងស៊ុយលីន និងកូឡេស្តេរ៉ុលក្រោយពីបាយរួច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏ពង្រឹងដល់សុខភាពបេះដូង និងជាតិស្ករក្នុងឈាមដែលនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ៕