បន្លែ និងផ្លែឈើពណ៌ក្រហម ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង lycopene។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហើយសារធាតុប្រឆាំងអុកស៊ីតកម្មទាំងពីរនេះមានប្រសិទ្ធិភាពលើកកម្ពស់សុខភាពបេះដូងល្អប្រសើរប្រយុទ្ធប្រឆាំងនឹងជំងឺ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល រួមទាំងជំងឺមហារីកផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារពណ៌ដែលល្អបំផុតសម្រាប់រក្សាសុខភាពបេះដូងប្រសើររឹងមាំ ៖
១. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
២. ប៉េងប៉ោះ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់សុខភាពបេះដូងគួរអោយកត់សម្គាល់។ លើសពីនេះទៅទៀត ប៉េងបោះក៏មានផ្ទុកបរិមាណជាតិសសៃខ្ពស់, ប៉ូតាស្យូម, niacin, folate និងវីតាមីន B6 ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងប្រសើររឹងមាំផងដែរ។
៣. ស្រាក្រហម
មានផ្ទុកសារធាតុ polyphenol ដែលជួយទប់ស្កាត់ហានិភ័យនៃជំងឹសសៃឈាមបេះដូង ដោយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងបង្កើនបរិមាណនៃកូឡេស្តេរ៉ូលល្អវិញ។
៤. ផ្លែប៉ោម
ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុតសម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុតពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។
៥. ម្ទេសផ្លោកពណ៌ក្រហម
ក្រៅពីមានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរហើយនោះ ម្ទេសផ្លោកពណ៌ក្រហមក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលអាចទប់ស្កាត់ហានិភ័យនៃជំងឺមហារីក ព្រមទាំងលើកកម្ពស់សុខភាពបេះដូងរឹងមាំគួរអោយកត់សម្គាល់។
៦. ឪឡឹក
ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ៕