ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីដបទឹកដោះគោដែលអ្នកម្តាយគួរតែជ្រើសរើសឲ្យកូនប្រើ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចង់ទិញដបទឹកដោះគោដល់កូន អ្នកគួរតែទៅផ្សារទំនើបធំៗ ឬហាងលក់ប្រដាប់ប្រដាល់កូនក្មេង ព្រោះកន្លែងនោះជាកន្លែងដែលមានដបទឹកដោះគោដែលចូលក្នុងស្តង់ដារពិភពលោក ដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនឡើយក្រោយពេលដែលប្រើរួច។
- ដបទឹកដោះគោរបស់កូន អ្នកគួរតែជ្រើសរើសដបជ័រដែលមានគុណភាពខ្ពស់ ដោយមិនគួរប្រើដបកញ្ចក់ឡើយ ព្រោះងាយបែកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រើដបជ័រដែលមិនបញ្ចេញជាតិជ័រចេញមកពេលដែលប្រើ ទើបល្អចំពោះសុខភាពកូន។ ដូចនេះ ពេលដែលទិញដបទឹកដោះគោ អ្នកគួរតែជ្រើសរើសឲ្យបានត្រូវ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)