ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលជិតដល់ខែ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកពរពោះបាន៧ខែ អ្នកគួរតែរៀបចំសម្លៀកបំពាក់កូន និងរបស់របស់ប្រើប្រាស់ផ្សេងៗឲ្យហើយ ព្រោះបើជិតដល់ខែ ទើបអ្នករៀបចំ នឹងធ្វើឲ្យអ្នកមិនអាចរៀបបានគ្រប់ចំនួនឡើយ។
- នៅពេលដែលអ្នកជិតដល់ខែសម្រាល អ្នកគួរតែគេងបែរមកចំហៀងខាងឆ្វេង ហើយជើងដែលជិតគ្រែគួរតែដាក់រាងកោង ទើបអ្នកអាចគេងដោយមានអារម្មណ៍សុវត្ថិភាព។ ជាពិសេស បើអ្នកកើតមានអាការៈហើមជើង អ្នកគួរតែទ្រខ្នើយមួយពីក្រោមជើង ទើបអាចបំបាត់អាការៈនេះបាន។
- នៅពេលដែលអ្នកជិតដល់ខែ អ្នកនឹងកើតមានអារម្មណ៍មួយដោយឈឺពោះតិចៗ ហើយស្បូនអ្នកចាប់ផ្តើមបើកក្នុងពេលយប់ ប៉ុន្តែក្រោយពេលដែលសម្រាកលើគ្រែ នឹងចាប់ផ្តើមធូលស្បើយវិញ។ បើអ្នកមានអារម្មណ៍ថាឈឺពោះយូរ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ទើបអាចចៀសពីគ្រោះថ្នាក់។
- នៅពេលដែលអ្នកកើតអាការៈរាករូស អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះបើទុកយូរ អាចធ្វើឲ្យអ្នកទាំងពីរប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលដែលជិតដល់ខែកើត៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)