ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៦ដែលអ្នកមិនគួរធ្វើក្នុងពេលត្រៀមមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ទម្ងន់របស់នារីពិតជាសំខាន់ ដោយពេលដែលធាត់ពេក ឬស្គមពេកសុទ្ធតែពិបាកមានផ្ទៃពោះទាំងអស់។ ដូចនេះ អ្នកមិនគួរប្រឹងស្រកទម្ងន់ខ្លាំងទេ។ បើអ្នកប្រឹងស្រក នោះនឹងមិនងាយមានកូនបានសម្រេចឡើយ។
- ប្រសិនជាអ្នកចង់មានផ្ទៃពោះ អ្នកមិនគួរញ៉ាំបួសសុទ្ធឡើយ ព្រោះរាងកាយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ដូចនេះ អ្នកគួរតែពិសារគ្រប់មុខ មិនថាសាច់ ឬបន្លែទេ អ្នកគួរតែបរិភោគទាំងអស់ ទើបអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការពរពោះ។
- នារីពេលដែលចង់មានផ្ទៃពោះ គួរតែកាត់បន្ថយក្នុងការស្លៀកសម្លៀកបំពាក់ដែលតឹង និងរឹបខ្លាំង ព្រោះសម្លៀកបំពាក់ទាំងនោះអាចធ្វើឲ្យអ្នកមិនងាយមានកូនបានសម្រេចឡើយ។
- ក្នុងពេលដែលអ្នកមករដូវ អ្នកមិនគួររួមភេទឡើយ ព្រោះបើអ្នកហ៊ានតែរួមភេទ មេរោគអាចជ្រៀតចូលស្បូន។ នៅពេលដែលមេរោគចូល អ្នកនឹងមិនងាយមានផ្ទៃពោះបានសម្រេចឡើយ។
- នៅពេលដែលអ្នកមិនចូលចិត្តហាត់ប្រាណ អ្នកនឹងមិនងាយមានកូនឡើយ។ ដូចនេះ អ្នកគួរតែហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ទើបអាចមានសង្ឃឹមក្នុងការមានកូនប្រើបាន៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)