ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលធ្វើឲ្យប្រដាប់ភេទអ្នករមាស់។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពេលដែលអ្នកមករដូវ អ្នកមិនគួរប្រើសាប៊ូដើម្បីសម្អាតប្រដាប់ភេទទេ ព្រោះអាចធ្វើឲ្យមេរោគជ្រៀតកាន់តែច្រើនចូលទៅក្នុងនោះ ដោយធ្វើឲ្យអ្នកកើតអាការៈរមាស់ជាមិនខានឡើយ។ ដូចនេះ អ្នកគួរតែប្រើទឹកធម្មតាដើម្បីសម្អាតបានហើយ ទើបមិនធ្វើឲ្យអ្នកកើតជំងឺផ្សេងៗបាន។
- ក្នុងកំឡុងពេល២ថ្ងៃដំបូងនៃការមករដូវ ឈាមរដូវអ្នកអាចធ្លាក់ច្រើន ដោយធ្វើឲ្យផ្នែកខាងក្រោមនោះតែងស្ថិតក្នុងស្ថានភាពសើម។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរសម្លីអនាម័យឲ្យបានទាន់ពេល ដោយមិនគួរផ្អាប់ទុកឡើយ ទើបមិនធ្វើឲ្យរមាស់ផ្នែកខាងក្រោមនោះ។
- ពេលដែលអ្នកទិញសម្លីអនាម័យ អ្នកគួរតែជ្រើសរើសផលិតដែលត្រូវ ព្រោះបើអ្នកប្រើខុសសម្លីអនាម័យ អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រដាប់ភេទនោះ ដោយអាចធ្វើឲ្យអ្នកកើតជំងឺផ្សេងៗបានយ៉ាងងាយ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)