ជំងឺភ្នែកស្ងួត គឺអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺនេះកើតឡើងនៅពេលក្រពេញទឹកភ្នែកមិនបានធ្វើការផលិតទឹកភ្នែកគ្រប់គ្រាន់ ដើម្បីចិញ្ចឹមកញ្ចក់ភ្នែក។ ស្ថានភាពនេះអាចនាំឲ្យមានការឈឺចាប់, មិនស្រួលក្នុងភ្នែក, ភ្នែកឡើងក្រហម, ហើម, រលាកក្រហាយ និងស្ងួត។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ដោះស្រាយបញ្ហាភ្នែកស្ងួតបានយ៉ាងឆាប់រហ័ស ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះ ឬចំណិតៗ ហើយដាក់បិតលើភ្នែកជាការស្រេច។ អនុវត្តអោយបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. បន្ថែមអាស៊ីតខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ
ការបន្ថែមអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ទៅក្នុងរបបអាហារ គឺអាចជួយសម្រាល ក៏ដូចជាព្យាបាលអាការៈនៃជំងឺភ្នែកស្ងួតបានប្រកបដោយប្រសិទ្ធិភាពខ្ពស់។ អាស៊ីតខ្លាញ់ល្អទាំង ២ នេះមាន
នៅក្នុងអាហារដូចជា ត្រីសាលម៉ុន, ត្រីសាឌីន, គ្រាប់ធញ្ញជាតិ, ប្រេងបន្លែ និងមានជាលក្ខណៈថ្នាំគ្រាប់ផងដែរ។
៣. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ប្រេងអូលីវប៉ុន្មានដំណក់លើចុងម្រាមដៃ រួចឈ្លីម៉ាស្សាថ្នមៗលើត្របកភ្នែក និងអនុញ្ញាតអោយជាតិប្រេងជ្រាបចូលក្នុងស្បែកភ្នែកជាការស្រេច។
៤. រក្សាសំណើមក្នុងរាងកាយ
គ្រប់ផ្នែកទាំងអស់នៃរាងកាយ រួមទាំងភ្នែក គឺត្រូវការទឹក ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ ការទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយរក្សាបាននូវជាតិសំណើមដល់គ្រប់ផ្នែកនៃរាងកាយ។ ចូរទទួល
ទានទឹកឲ្យបានយ៉ាងហោចណាស់ពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនចូលចិត្តទឹកធម្មតាទេនោះ អ្នកអាចទទួលទានភេសជ្ជៈដទៃទៀតដែលគ្មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល។ ព្យាយាមទទួលទានអាហារមួយចំនួនដែលមានផ្ទុកទៅដោយជាតិទឹកដូចជា ឪឡឹក និងត្រសក់ ជាដើម។ វិធីមួយដើម្បីដឹងថាតើអ្នកខ្សោះជាតិទឹកក្នុងរាងកាយឬយ៉ាងណា ចូរពិនិត្យមើលទឹកនោមរបស់អ្នក។
ប្រសិនបើវាមានពណ៌លឿងស្រាល ឬគ្មានពណ៌ អ្នកទំនងជាទទួលបានជាតិទឹកគ្រប់គ្រាន់ហើយ។
៥. កុំភ្លេចព្រិចភ្នែក
ការសម្លឹងមើលកញ្ចក់កុំព្យូទ័រ, ទូរស័ព្ទ ឬទូរទស្សន៍ ជាញឹកញយកាត់បន្ថយចំនួននៃការព្រិចភ្នែករបស់អ្នក។ ដូច្នេះព្យាយាមឧស្សាហ៍ព្រិចភ្នែក នៅពេលអ្នកសម្លឹងមើលអេក្រង់ទាំងនោះ ដើម្បីជៀសវាងបញ្ហាស្ងួតភ្នែក។ ហើយកុំភ្លេចបន្ថយពន្លឺគ្រឿងអេឡិចត្រូនិកប្រភេទនេះត្រឹមកម្រិតស្រាលមួយផង និងកុំប្រឹងបើកភ្នែកខំសម្លឹងពេក វិធីនេះជួយកាត់បន្ថយការហៀរទឹកភ្នែក៕