ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នា។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែចេះស្វែងយល់ពីគ្នា ចេះយល់ពីគ្នា ព្រោះការយល់ច្បាស់ពីគ្នា ទើបអាចជួយកាត់បន្ថយជម្លោះ ដោយធ្វើឲ្យអ្នកទាំងពីរអាចស្រឡាញ់គ្នាលើសដើមក៏មានដែរ។
- មិនថាពេលសប្បាយ ឬពេលកើតទុក្ខ អ្នកគួរតែចេះបារម្ភ និងយកចិត្តទុកដាក់ចំពោះគ្នា មិនគួរធ្វើមិនដឹងមិនលឺទេ ព្រោះការចេះយកចិត្តទុកដាកគ្នា អាចធ្វើឲ្យមនោសញ្ចេតនាអ្នកកាន់តែល្អបាន។
- អ្នកគួរតែចេះពឹងគ្នាទៅវិញទៅមក ដោយមិនគួរគិតថាអ្នកធ្វើបានគ្រប់យ៉ាងឡើយ ព្រោះបើអ្នកមិនចេះផ្តល់ឱកាសក្នុងការជួយគ្នាទៅវិញទៅមកទេ នឹងធ្វើឲ្យអ្នកទាំងពីរកាន់តែឃ្លាតគ្នា។
- ចុងក្រោយ អ្នកគួរតែជឿជាក់លើគ្នា ព្រោះមានតែសេចក្តីជឿជាក់មួយនេះទេ ដែលអាចធ្វើឲ្យអ្នកទាំងពីរអាចកាន់តែល្អនឹងគ្នា ដោយមិនងាយមាននរណាមកបំបែកបំបាក់មនោសញ្ចេតនាអ្នកទាំងពីរបានឡើយ។ ដូចនេះ អ្នកគួរតែធ្វើឲ្យបាន៤ចំណុចនេះ ទើបអាចធានាថាមនោសញ្ចេតនាអ្នកនឹងល្អបានយូរអង្វែង៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)