ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលបុរសអាចនឹងជួបពេលដែលញ៉ាំស្រាច្រើន។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ដំបូង ថ្លើមអ្នកនឹងអាចរងគ្រោះមុនគេ ព្រោះសារធាតុដែលមានក្នុងស្រានោះអាចធ្វើឲ្យថ្លើមអ្នកងាយកើតកោសិកាមហារីកណាស់។ ដូចនេះ ពេលដែលអ្នកពិសារក្នុងរយៈពេលយូរ ថ្លើមអ្នកនឹងខូចបន្តិចម្តងៗដោយមិនដឹងខ្លួន។
  2. បន្ទាប់មក ស្ពែម៉ាតូសូអ៊ីតរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះ ហើយបើធ្ងន់ធ្ងរ វានឹងងាប់អស់ ដោយធ្វើឲ្យអ្នកមិនងាយមានកូនដូចជាអ្នកដទៃឡើយ។ ទោះបីជាមាន ក៏កូនមានប្រាជ្ញាមិនសូវឆ្លាតដែរ។
  3. បន្ទាប់មកទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ដោយធ្វើឲ្យក្រពះអ្នកចេញឈាម រលាកក្រពះ និងអាការៈដទៃទៀត។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  4. ចុងក្រោយ អ្នកនឹងងាយជួបនឹងគ្រោះថ្នាក់ក្រោយពេលដែលពិសារស្រារួច ព្រោះអ្នកបានបាត់បង់សតិក្រោយពេលស្រវឹង។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ជាខ្លាំង។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម ឬមិនចង់បាត់បង់ជីវិត អ្នកគួរតែតមក្នុងការញ៉ាំស្រា៕
    (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង