ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យក្រពះអ្នកមិនស្រួល។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកគ្មានពេលច្បាស់លាស់ក្នុងការញ៉ាំបាយ ដោយចង់ញ៉ាំក៏ញ៉ាំទៅ បើមិនចង់បរិភោគក៏អត់ទៅ។ ទង្វើបែបនេះ ងាយធ្វើឲ្យក្រពះអ្នករបួសខ្លាំងណាស់។ ជាពិសេស ពេលដែលអ្នកញ៉ាំស្រាច្រើន អាហារសម្បូរទៅដោយខ្លាញ់ច្រើន ឬអាហារដែលមិនមានអនាម័យ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀនដែរ។ ម្យ៉ាងទៀត នៅពេលដែលអ្នកតែងមានអារម្មណ៍មិនល្អ តែងពិបាកចិត្ត ឬគិតច្រើន សុទ្ធតែអាចប៉ះពាល់ដល់ក្រពះទាំងអស់ ព្រោះក្រពះអាចនឹងមិនសប្បាយចិត្តដូចជាម្ចាស់របស់គេ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបល្អចំពោះសុខភាព។ ជារួមមក ដើម្បីសុខភាពក្រពះ អ្នកគួរតែបោះចោលទម្លាប់ខាងលើនេះ ទើបអាចរក្សាក្រពះអ្នកឲ្យដំណើរការបានល្អ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)