ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកថាហេតុអ្វីបានជាអ្នកតែងគេងមិនលក់។ តើមានអ្វីខ្លះទៅ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកគេងខុសរបៀប ក៏អាចធ្វើឲ្យអ្នកពិបាកគេងលក់ស្រួលផងដែរ។ ដូចនេះ ពេលអ្នកគេង អ្នកគួរតែគេងត្រង់ ឬចំហៀងក៏បាន ដោយរក្សាសភាពធម្មតា ទើបអ្នកអាចគេងលក់ស្រួលបាន។
- អ្នកគួរតែរករបស់មកអោប ព្រោះពេលដែលអ្នកអោបត្រូវរបស់អ្វីមួយ នោះនឹងធ្វើឲ្យអ្នកអាចគេងលក់យ៉ាងលឿន មិនប្រឈមមុខនឹងអាការៈគេងមិនលក់ឡើយ។
- សម្ពាធផ្លូវចិត្ត អាចធ្វើឲ្យអ្នកគេងមិនលក់ទេ។ ដូចនេះ មុនពេលចូលគេង អ្នកគួរតែទម្លាក់សម្ពាធផ្លូវចិត្ត និងអារម្មណ៍ចោលឲ្យអស់ ទើបអ្នកអាចគេងលក់ទល់ភ្លឺ។
- ក្នុងបន្ទប់របស់អ្នកគួរតែបើកពន្លឺខ្សោយបំផុត ហើយមានលក្ខណៈស្ងប់ស្ងាត់ និងត្រជាក់ ទើបអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អក្នុងការចូលគេង។ ដូចនេះ អ្នកនឹងមិនប្រឈមមុខនឹងអាការៈគេងមិនលក់ឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីមិនមានភ្នែកខ្លាឃ្មុំ៕
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)