យោងទៅតាមការសិក្សាមួយបានមកពី Singapore Chinese Health Study ដែលចុះផ្សាយក្នុងឆ្នាំ ២០១៥បានបង្ហាញថា បើសិនជាអ្នកមានជំងឺរលាកសន្លាក់ហ្គោដ ឬលើសអាស៊ីតក្នុងឈាម អ្នកនៅតែអាចញ៉ាំស៊ុតបានដដែលទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកស្រាវជ្រាវបានរកឃើញថា វាមិនមានទំនាក់ទំនងអ្វីគួរឲ្យកត់សម្គាល់សោះទៅលើការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដនៅពេលញ៉ាំអាហារទាំងឡាយដូចខាងក្រោមនេះ៖

  • ស៊ុត
  • សណ្តែកដី និងគ្រាប់ធញ្ញជាតិ
  • ផលិតផលធ្វើពីគ្រាប់ធញ្ញជាតិ

ជំងឺរលាកសន្លាក់ហ្គោដគឺជាទម្រងនៃការរលាកសន្លាក់ដែលមានការឈឺចាប់ខ្លាំងមួយប្រភេទដែលកើតឡើងលើសន្លាក់។ វាបង្កឡើងដោយការលើសអាស៊ីតអ៊ុយរិកក្នុងឈាម។ រាងកាយមនុស្សយើងរំលាយសារធាតុ Purines ដែលបានមកពីអាហាដែលយើងញ៉ាំ ដើម្បីបង្កើតជាអាស៊ីតអ៊ុយរិក។ នៅពេលមានចំនួនអាស៊ីតអ៊ុយរិកច្រើនពេកក្នុងរាងកាយ ទាំងដោយសារតែរាងកាយផលិតច្រើនពេក ឬមិនអាចបញ្ចេញចោលអស់ វាអាចបង្កើតបានជាសារធាតុគ្រីស្តាលកកកុញក្នុងសន្លាក់ និងចុងក្រោយក្លាយទៅជាជំងឺរលាកសន្លាក់ហ្គោដតែម្តង។ 

ក្រោយពីកំណត់រោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ហ្គោដរួចហើយ គ្រូពេទ្យអាចនឹងចេញជាថ្នាំសម្រាប់ព្យាបាលជំងឺនេះ។ អ្នកក៏អាចញ៉ាំអាហារដែលមានជាតិ Purines ទាប ដើម្បីគ្រប់គ្រងចំនួនអាស៊ីតអ៊ុយរិកក្នុងរាងកាយបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ អាហារដូចជា សាច់ក្រហមគឺសម្បូរជាតិ Purine ណាស់។ អ្នកគួរតែចៀសវាងអាហារនេះបើសិនជាមានជំងឺរលាកសន្លាក់ហ្គោដ ឬប្រឈមខ្ពស់នឹងជំងឺនេះ។ មានន័យថា អ្នកត្រូវតែជ្រើសរើសអាហារផ្សេងដែលមានជាតិ Purine ទាប ហើយស៊ុតគឺជាជម្រើសដ៏ល្អមួយ៕