ជំងឺមហារីកពោះវៀនធំទំនងជាមិនសូវជួបប្រទះច្រើនទេក្នុងស្រុកយើង ព្រោះថាប្រជាជនយើងមិនសូវមានការយល់ដឹងច្រើនអំពីវា ហើយជំងឺនេះច្រើនតែមិនបង្កជារោគសញ្ញាសម្គាល់អ្វីឡើយក្នុងដំណាក់កាលដំបូងៗ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើវាល្អទេ បើសិនជាយើងអាចបង្ការជំងឺនេះកុំឲ្យកើតមានលើរាងកាយយើងបាន? បើសិនជាចង់មែននោះ សូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖

រក្សាទម្ងន់ឲ្យនៅសុខភាពល្អ

រក្សាទម្ងន់ឲ្យនៅមានសុខភាព

តើអ្នកមានដឹងទេថា ការដែលធាត់ជ្រុលមានទំនាក់ទំនងនឹងការកើតជំងឺមហារីកប្រមាណ ១១ប្រភេទខុសៗគ្នាដែរទេ ហើយក្នុងនោះក៏មានពោះវៀនធំដែរ។ ដូច្នេះ បើសិនជាអ្នកដឹងខ្លួនថាកំពុងតែធាត់ហើយ យកល្អគួរតែស្វែងរកវិធីសាស្រ្តដើម្បីសម្រកទម្ងន់ឲ្យហើយទៅ។ 

ហាត់ប្រាណជាប្រចាំ

ហាត់ប្រាណជាប្រចាំ

ការហាត់ប្រាណជាប្រចាំជាវិធីសាស្រ្តដ៏ល្អមួយក្នុងការសម្រកទម្ងន់។ យ៉ាងណាមិញ ការហាត់ប្រាណក៏អាចកាត់បន្ថយការកើតជំងឺមហារីកពោះវៀនធំដែរ។ បើសិនជាអ្នកមិនចូលចិត្តការហាត់ប្រាណក្នុងក្លិបទេ អ្នកក៏អាចប្រើវិធីផ្សេងៗទៀតជំនួសបានដែរ ដូចជា ការរាំ លេងបាល់ទះ ហែលទឹក និងលាងរថយន្តក៏បានដែរ។ 

ឈប់ជក់បារី

មនុស្សគ្រប់គ្នាដឹងហើយថា ការជក់បារីពិតជាទម្លាប់មួយដែលអាចបំផ្លាញសុខភាពយើងបាន។ អ្នកជំនាញនិយាយថា ក្រៅពីជំងឺសួត ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ការជក់បារីក៏បណ្តាលឲ្យកើតជំងឺមហារីកប្រមាណ ១១ប្រភេទខុសៗគ្នា ហើយមហារីកពោះវៀនធំក៏មានដែរ។ 

កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង

បន្ថយការញ៉ាំគ្រឿងស្រវឹង

អ្នកជំនាញនិយាយថា យើងអាចទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានដោយ បុរស ២កែវក្នុងមួយថ្ងៃ និងស្រ្តី ១កែវក្នុងមួយថ្ងៃ។ កាលណាអ្នកព្យាយាមញ៉ាំច្រើនជាងនេះ ការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងមហារីកផ្សេងៗទៀតគឺកាន់តែខ្ពស់។ 

បង្កើនការញ៉ាំអាហារសម្បូរជាតិសរសៃ

អាហារសម្បូរជាតិសរសៃ

មានការសិក្សាជាច្រើនបានបង្ហាញថា របបអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើអាចជួយលុបបំបាត់ការកើតជំងឺមហារីកពោះវៀនធំបាន ព្រោះជាតិសរសៃនឹងជួយបោសសម្អាតជាតិពុលដែលមានក្នុងផ្លូវពោះវៀនរួមតាំងកោសិកាមហារីកផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

កាត់បន្ថយការញ៉ាំសាច់ក្រហម

សាច់ក្រហម

នេះដោយសារតែសាច់ក្រហមត្រូវបានគេស្គាល់ថា ជាភ្នាក់ងារបង្កមហារីក ជាពិសេសមហារីកពោះវៀនធំតែម្តង។ ក្រៅពីសាច់ក្រហម យកល្អគួរតែតមសាច់ដែលមានការកៃឆ្នៃផង។ 

ពិនិត្យសុខភាពពោះវៀនធំ

ការពិនិត្យសុខភាពរកមើលមហារិកពោះវៀនធំ

ការដែលទៅឲ្យពេទ្យតាមដានសុខភាពពោះវៀនធំ និងស្វែងរកជំងឺមហារីកពោះវៀនធំជាប្រចាំ គឺជារឿងសំខាន់មួយសម្រាប់បុគ្គលដែលអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ យកល្អគួរតែឲ្យពេទ្យឆ្លុះពោះវៀនធំមួយឆ្នាំម្តង៕