តើអ្នកធ្លាប់ឆ្ងល់ទេថា ភាពស្រៀវធ្មេញរបស់អាចរំខានដល់ជីវិតផ្លូវភេទដែរទេ? ការញ៉ាំអាហារមានជាតិផ្អែមច្រើនពេក អាចបន្ថយចំនួនអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន និងចំណង់ផ្លូវភេទបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារបៀបដែលជាតិស្ករអាចបំផ្លាញចំណង់ផ្លូវភេទ និងប៉ះពាល់ដល់ជីវិតផ្លូវភេទតែម្តង។ 

អ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប

មែនហើយ ការដែលមានជាតិស្ករក្នុងខ្លួនច្រើនពេកអាចបណ្តាលឲ្យស៊ាំនឹងអាំងស៊ុយលីន ដែលជាហេតុនាំធ្វើឲ្យអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប និងចុងក្រោយទៅជាខ្សោយផ្លូវភេទ និងមិនអាចឲ្យលិង្គឡើងរឹងបានថែមទៀត។ ការសិក្សាបានបញ្ជាក់ថា ជាតិស្ករអាចធ្វើឲ្យថយចុះអ័រម៉ូនតេស្តូស្តេរ៉ូនគួរឲ្យកត់សម្គាល់។ 

ស៊ាំនឹងអ័រម៉ូន Leptin

Leptin គឺជាអ័រម៉ូនមួយប្រភេទដែលបញ្ជូនសញ្ញាឲ្យញ៉ាំអាហារ ដែលវាក៏ជាអ្នកតាមតានដល់អកប្បកិរិយាផ្លូវភេទផងដែរ។ ដូច្នេះ បើសិនជាអ្នកមានជាតិស្ករក្នុងខ្លួនច្រើន វាពិតជាអាចបណ្តាលឲ្យស៊ាំនឹង Leptin នេះបាន ព្រមទាំងប៉ះពាលដល់សុខភាពផ្លូវភេទថែមទៀត។ 

ប៉ះពាល់ដល់ការផលិតអ័រម៉ូនលូតលាស់

អ័រម៉ូនលូតលាស់ មាននាទីជួយឲ្យរាងកាយលូតលាស់ផង និងរក្សាចំណង់ផ្លូវភេទឲ្យនៅខ្ពស់ផង។ ប៉ុន្តែបើសិនជាក្នុងខ្លួនមានជាតិផ្អែមច្រើនវិញ វាមិនត្រឹមតែធ្វើឲ្យធាត់ជ្រុលទេ តែក៏នាំឲ្យស៊ាំនឹងអាំងស៊ុយលីន និងខូចមុខងារផ្លូវភេទដែរ។ 

អស់កម្លាំង

មែនហើយ ការដែលញ៉ាំអាហារមានជាតិផ្អែមច្រើនពេក មិនត្រឹមតែផ្លាស់ប្តូរកម្រិតជាតិស្ករក្នុងឈាមទេ តែក៏នាំឲ្យឃ្លាន និងអស់កម្លាំងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)លើសពីនេះទៅទៀត ការដែលមានជាតិស្ករច្រើនពេកក៏បន្ថយកម្រិតសារធាតុ Orexin ដែលជាសារធាតុចម្លងសរសៃប្រសាទ មាននាទីសម្របសម្រួលដល់អាកប្បករិយា និងភាពស្រើបស្រាលខាងផ្លូវភេទ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង